ហាងកាហ្វេទើបបើកថ្មី Next Coffee មានបរិយាកាសល្អ កាហ្វេគុណភាពខ្ពស់ អាហារច្រើនបែប!

Next Coffee ជាហាងកាហ្វេមួយកន្លែងដែលទើបចាប់បើកដោយប្ដូរទីតាំងពីបឹងកេងកងទៅនៅលើផ្លូវលេខ ៣០៧ វិញ។ ដោយម្ចាស់ហាងមានបំណងចង់ឲ្យអតិថិជនខ្លួនញ៉ាំកាហ្វេក្នុងកន្លែងដែលមានទីធ្លាធំទូលាយល្អ ក៏សម្រេចចិត្តប្ដូរមកផ្លូវ ៣០៧ វិញ។ នៅទីតាំងថ្មីនេះ Next Coffee មានទាំងកន្លែងអង្គុយខាងក្នុង និងខាងក្រៅដែលមានផាសុកភាពសម្រាប់អង្គុយលេង។ 

Next Coffee មានបំណងចង់បម្រើជូនអតិថិជនគាត់នូវរសជាតិកាហ្វេឆ្ងាញ់ មានគុណភាពខ្ពស់នៅក្នុងបរិយាកាសស្រស់ស្អាត សាកសមបំផុតសម្រាប់ការអង្គុយសិក្សា ឬធ្វើការផ្សេងៗ​ និងការជួបជុំជាមួយមិត្តភក្តិនិងអ្នកជាទីស្រឡាញ់។ នៅទីនេះក៏មានបម្រើជូនអាហារជាច្រើនមុខ មានទាំងបែបអាសុី​ ទាំងបែបអុឺរ៉ុប សម្រាប់បំពេញតាមតម្រូវការចំណូលចិត្ត។ 

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុក Next Coffee

Next Coffee

  • NEXT COFFEE & BAKERY, St. 307 Corner St. 322, Sangkat Svay Pak, Khan Russey Keo, Phnom Penh
  • +855962277757

ព័ត៌មានគួរតែអានបន្ទាប់