សេវាកម្មដឹកជញ្ជូនរបស់ Muuve មានដល់ក្រុងសៀមរាបហើយណា៎!

ជម្ងឺឆ្លង កូវីដ-១៩ រាតត្បាតយ៉ាងឆាប់រហ័ស ដែលសឹងតែមិនគួរឲ្យជឿ។ ក្នុងរយៈពេលតែប៉ុន្មានខែ កូវីដ-១៩ ចម្លងពីមនុស្សម្នាក់ទៅមនុស្សទូទាំងសកល ដែលបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ជម្រុញប្រជាជនម្នាក់ៗឲ្យស្នាក់នៅក្នុងផ្ទះ។ ដោយសារតែជៀសវាងការរីករាលដាល ប្រជាជនគ្រប់រូបបានផ្អាកការបរិភោគអាហារនៅតាមហាង និងទីសាធារណៈផ្សេងៗ។ ជាហេតុមួយធ្វើឲ្យសេវាកម្មដឹកជញ្ជូនអាហារ មានការពេញនិយមយ៉ាងខ្លាំង។ 

អាជីវកម្មដឹកជញ្ជូនអាហារ Muuve បានក្លាយជាចំនុចតភ្ជាប់ដ៏សំខាន់មួយ របស់អាជីវកម្មផ្នែកអាហារទៅកាន់អតិថិជន ដែលបច្ចុប្បន្នមានការពេញនិយមទាំងក្រៅរាជធានី។ 

Muuve កំពុងចាប់ដៃគូជាមួយហាងជាង ១០០ នៅខេត្តសៀមរាប តាំងពីចាប់បើកដំណើរការ នៅថ្ងៃទី០៧ ខែកក្កដា មកម៉្លេះ។ ម្ចាស់ហាង Dialogue នៅខេត្តសៀមរាប លោក សេង ពិសិដ្ឋ សង្កេតឃើញថា អាជីវកម្មដឹកជញ្ជូនអាហារ ផ្ដល់អត្ថប្រយោជន៍ទៅដល់មនុស្សយ៉ាងច្រើនក្នុងខណៈជម្ងឺរាតត្បាតនេះ ទាំងប្រជាជនដែលពុំហ៊ានចេញក្រៅ និងអ្នកជំនួញផ្នែកអាហារផ្សេងៗ។

លោក ពិសិដ្ឋ បានបន្តថា “យើងអត់ចង់ចាំយូរ ហើយក៏អត់ចង់សួរគេច្រើនដែរ។ គ្រាន់តែលឺ [ពី អាជីវកម្មដឹកជញ្ជូនអាហារ Muuve] យើងដាក់បញ្ចូលតែម្ដង។”

ដើម្បីអបអរសាទរការបន្ថែមសេវាកម្មនៅសៀមរាប ក៏ដូចជាការណែនាំទៅដល់ប្រជាជននៃខេត្តសៀមរាបផង Muuve ផ្ដល់ជូនការបញ្ចុះតម្លៃពិសេសដល់អ្នកកុម្ម៉ង់ដំបូងផងដែរ។ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ ៣ដុល្លារ ដោយគ្រាន់តែវាយប្រូម៉ូកូដ LOVERS។ កាន់តែពិសេសទៅទៀតនោះ សេវាដឹកជញ្ជូនមានតម្លៃត្រឹមតែ ១ដុល្លារ សម្រាប់គ្រប់ទីកន្លែងនៅក្នុងក្រុងសៀមរាប!

ព័ត៌មានគួរតែអានបន្ទាប់