កុំឲ្យខកខានណា៎! Muuve មានការបញ្ចុះតម្លៃរហូតដល់៥០%លើជម្រើសម្ហូបជាង៥០០,០០០មុខក្នុងឱកាសគម្រប់ខួប៣ឆ្នាំរបស់ខ្លួន

ធ្មេចបើកៗ ៣ឆ្នាំទៅហើយ ដែលក្រុមហ៊ុន Muuve បានបម្រើសេវាដឹកជញ្ជូនយ៉ាងឆាប់រហ័សទាំងផ្នែកអាហារ គ្រឿងទេស និងឥវ៉ាន់ផ្សេងៗ ជូនដល់អ្នកប្រើប្រាស់របស់ខ្លួន ដោយមានការរួមសហការជាមួយដៃគូជាភោជនីយដ្ឋាន តូបអាហារ ម៉ាត ផ្សារទំនើប ជាច្រើន។​

ក្នុងឱកាសគម្រប់ខួប៣ឆ្នាំនេះ Muuve​ ក៏មានកាដូពិសេសផ្តល់ជូនដល់អ្នកប្រើប្រាស់ ដែលតែងតែគាំទ្រ និងប្រើប្រាស់សេវាកម្មដឹកជញ្ជូនរបស់ខ្លួនផងដែរ គឺការផ្តល់ជូននូវការបញ្ចុះតម្លៃចាប់ពី ១០% ដល់៥០%លើជម្រើសម្ហូបជាង៥០០,០០០មុខឯណោះ។ 

មិនត្រឹមតែប៉ុណ្ណោះ Muuve​ ក៏បានបង្ហើបដំណឹងល្អមួយទៀតដែរថា នឹងមានការផ្តល់ជូនពិសេសៗផ្សេងទៀតពីហាងដៃគូដែលពេញនិយមមួយចំនួន ដែលនឹងផ្តល់ភាពភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់ជាទីគាប់ចិត្ត។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺនឹងមានរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី៣ ខែកញ្ញានេះ។ កុំឲ្យឱកាសពិសេសមួយនេះរំលងផុតទៅឲ្យសោះណា៎! 

អ្នកណាមាន Muuve ក្នុងដៃ ត្រៀមខ្លួនចាប់យកប្រម៉ូសិននៅតាមហាងដែលអ្នកចូលចិត្ត។ សម្រាប់អ្នកអត់ទាន់មាន ដោនឡូតដាក់ក្នុងទូរស័ព្ទដៃឲ្យហើយទៅ ដឹងតែមិនខកចិត្តទេ។

ក្រៅពីការផ្តល់ជូនក្នុងថ្ងៃគម្រប់ខួបនេះក្រុមហ៊ុន Muuve ក៏តែងតែមានការការផ្តល់ជូនពិសេសតាមហាង ឬក៏តាមថ្ងៃផងដែរ​។ ដូចនេះ ដើម្បី​កុំឲ្យខកខានមិនបានដឹងដំណឹងកុម្ម៉ង់ទិញដោយចំណេញនោះ សូមតាមដាននៅលើហ្វេសប៊ុកផេកផ្លូវការ Muuve និងក្នុងកម្មវិធីទូរស័ព្ទ Muuve ផ្ទាល់តែម្តង (onelink.to/muuve) ៕

ព័ត៌មានគួរតែអានបន្ទាប់