អត់បាច់ចេញពីផ្ទះ ក៏អាចញ៉ាំនំខ្មែរស្អាតៗឃ្យូតទាំងនេះពី ម៉ាដាមនំ បានដែរ

ដោយសារតែមានការផ្អាកដំណើរការនៅតាមស្ថាប័ននានាមួយចំនួន ភោជនីយដ្ឋាន និងហាងចំណីអាហារមួយចំនួនដែលធ្លាប់តែទទួលអតិថិជនញ៉ាំក្នុងហាង និងខ្ចប់អាហារ ចាប់ផ្ដើមផ្ដល់ជូននូវសេវាកម្មដឹកជញ្ជូនខ្លួនឯង ឬ ដឹកជញ្ជូនដោយឥតគិតថ្លៃតាមកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទដៃមួយចំនួន ក្នុងនោះក៏មានហាងនំខ្មែរ ម៉ាដាមនំ ផងដែរ។

ម៉ាដាមនំ គឺជាហាងនំខ្មែរផ្ដល់ជូននូវជម្រើសនំជាច្រើនប្រភេទជាមួយនឹងរូបរាងដ៏ស្រស់ស្អាត និងខ្ជូតៗ។ ពួកពាំនាំនូវបង្អែមនំខ្មែរធ្វើពីរូបមន្ដពីដើម តែលាយជាមួយនឹងការតុបតែងបែបសម័យ និងស្រស់ស្អាត។ អ្នកអាចទុកចិត្តពីការធ្វើរបស់ពួកគេបាន ដោយការធ្វើប្រកបដោយអនាម័យ​ មានស្ដង់ដារ និងគ្រឿងផ្សំមានគុណភាពខ្ពស់។

ដោយសារតែស្ថានភាពបច្ចុប្បន្ន សិស្សានុសិស្ស និងបុគ្គលិកបម្រើការមួយចំនួនត្រូវបានសិក្សា និងធ្វើការពីផ្ទះ។ ម៉ាដាមនំ យល់ចិត្តពីអតិថិជនច្បាស់ ជាហេតុដែលធ្វើឲ្យហាងនំមួយនេះចេញបម្រើសេវាដឹកជញ្ជូនខ្លួនឯងដោយផ្ទាល់ដោយឥតថ្លៃ ដោយគ្រាន់តែទំនាក់ទំនងកុម្ម៉ង់ទៅកាន់លេខ៖ 078 996 689, 070 458 333 និង 070 644 333។ ឬ ប្រិយមិត្តអាចកុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូននៅលើទូរស័ព្ទដៃមួយចំនួនដូចជា៖ Foodpanda, Muuve, E-Gets និង Nham24

បើចង់ញ៉ាំបង្អែមជានំខ្មែរ ដើម្បីឲ្យមានកម្លាំងសិក្សា ឬធ្វើការពីផ្ទះ កុំភ្លេច ម៉ាដាមនំ ណា៎!

ថែរក្សាខ្លួនទាំងអស់គ្នាណា៎!

ម៉ាដាមនំ - Madam Nom

  • Corner of St. 310 and St. 143, Phnom Penh
  • 070 458 333

ព័ត៌មានគួរតែអានបន្ទាប់