HUNGRY KITCHEN ដាក់ដំណើរការ Virtual Brand ថ្មីរបស់ខ្លួនគឺ Bay Phum និង Eat Together

ក្រុមហ៊ុន អ៊ី អេហ្វ ជី (អិចប្រេស ហ្វូដ គ្រុប) បានប្រកាសពី ហាំងគ្រីឃីតឆិន (Hungry Kitchen) ឬ ឃ្លៅឃីតឆិន (Cloud Kitchen) ដាក់សម្ពោធដំណើរការជាផ្លូវការនូវម៉ាកយីហោថ្មីគឺ បាយភូមិ (Bay Phum) នៅថ្ងៃនេះ និងបានដាក់បន្ថែមម៉ាកអាហារចិត្តមួយទៀតរបស់ខ្លួនដែលមានឈ្មោះថា អ៊ីតធូហ្គេតដ័រ (Eat Together)។ ម៉ាកទាំង ២ នេះសុទ្ធតែមាននៅលើហាំងគ្រីអាប់ (Hungry App) ដែលជាកម្មវិធីលើទូរស័ព្ទសម្រាប់ការកុម្ម៉ង់ដឹកជញ្ជូនដល់ផ្ទះ ការខលខ្ចប់ទុកជាមុន និងការមកទទួលអាហារដោយផ្ទាល់ខ្លួន។

នៅខែកក្កដា ឆ្នាំ ២០២១ ហាំងគ្រីឃីតឆិន ជាផ្ទះបាយនិមិត្មដំបូងគេក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន អ៊ី ហ្វេស ជី ដែលមានទីតាំងនៅលើមហាវិថីម៉ៅសេទុងក្នុងរាជធានីភ្នំពេញ។ ដោយសារការប្រើប្រាស់សេវាកម្មឌីជីថលមានការកើនឡើងខ្ពស់ ហាំងគ្រីឃីតឆិនគឺការបោះជំហានទៅមុខដើម្បីខិតខំប្រឹងប្រែងជាបន្ដបន្ទាប់ក្នុងការផ្ដល់ជូនអថិជន និងដៃគូសេវាកម្មដឹកជញ្ជូនរបស់ខ្លួននូវជម្រើសអាហារថ្មី និងលើសពីហាងបាយធម្មតា និងជាហាងតែមួយដែលងាយស្រួលសម្រាប់អតិថិជន និងដៃគូដឹកជញ្ជូនដើម្បីមកទទួលអាហារដែលបានកម្មង់ទិញរួច។

Eat Together គឺជាម៉ាកយីហោក្នុងស្រុកដែលត្រូវបានបង្កើតឡើងដោយ Hungry Kitchen ដែលបម្រើម្ហូបបែបចិន និងគុយទាវ។ ហើយអតិថិជនអាចរកទិញបានតាមរយៈ HungryApp និងដៃគូដឹកជញ្ជូនអាហារផ្សេងទៀត។ Eat Together មានភាពល្បីល្បាញ និងទទួលបានភាពជោគជ័យដោយសារបាយមាន់ឆ្ងាញ់ ជាមួយ អង្ករ Char Siu និងទឹកជ្រលក់ប្រចាំហាង។

Bay Phum គឺជាម៉ាកយីហោចុងក្រោយបំផុតដែលបង្កើតការច្នៃប្រឌិតដោយ Hungry Kitchen ដែលមានបម្រើជូននូវមុខម្ហូបខ្មែរក្នុងស្រុកដូចជា ប្រហុកខ្ទីស ខសាច់ជ្រួក មីកាតាង ឡតឆា និង ឡុកឡាក់សាច់គោ។ លើសពីអាហារដែលបម្រើសេវាកម្មបែបឌីជីថលដែលមានការដឹកជញ្ជូនតាមរយៈ HungryApp ភោជនីយដ្ឋាន Bay Phum មានគោលបំណងរក្សានិងនាំជូនមកនៅ ម្ហូបបែបខ្មែរដ៏សម្បូរបែប។

The Hungry Kitchen មានបំណងពង្រីកការផ្តល់ជូនម៉ាកយីហោ និងទីតាំងរបស់ខ្លួនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។ លើបញ្ហានេះ លោក Nicolas Martin នាយកគ្រប់គ្រងទូទៅនៃ Hungry Kitchen បានមតិថា "Hungry Kitchen អនុញ្ញាតឱ្យយើងបន្តការច្នៃប្រឌិតក្នុងគំរូអាជីវកម្មដែលសន្សំសំចៃ និងអាចបន្ពពង្រីកផលិតផលថ្មីៗដែលពាក់ព័ន្ធសម្រាប់អតិថិជនរបស់យើង និងឆ្លើយតបទៅនឹងតម្រូវការអតិថិជន និងរបត់សង្គម។ 

បច្ចុប្បន្ននេះមានតែ The Hungry Kitchen មួយគត់នៅក្នុងប្រទេសកម្ពុជា Hungry Kitchens' បើកលក់ចាប់ពីម៉ោង 8 ព្រឹក ដល់ម៉ោង 10 យប់ ជាមួយនឹងការបញ្ជាទិញចុងក្រោយនៅម៉ោង 10 យប់ (អាចមានការប្រែប្រួល) ហើយអតិថិជនក៏អាចជ្រើសរើសមកយកដោយខ្លួនឯងនៅ Hungry Kitchen ដោយគ្រាន់តែជ្រើសរើស " pick-up" នៅក្នុង HungryApp ។

HungryApp គឺជាកន្លែងចែកចាយអាហារផ្ទាល់ខ្លួន និងផ្តាច់មុខរបស់ EFGs ដែលអនុញ្ញាតឱ្យអតិថិជន "បញ្ចូល និងផ្គូផ្គង" ការបញ្ជាទិញពី Hungry Kitchens' Eat Together និង Bay Phum, The Pizza Company, Dairy Queen, Krispy Kreme, Swensen’s, The Coffee Club និង Bar-B-Q Plaza បានក្នុងពេលតែមួយ។

ព័ត៌មានគួរតែអានបន្ទាប់