កក្រើកភ្នំពេញទៀតហើយ! ហាង Goldwell Cafe សហការជាមួយភោជនីយដ្ឋាន PASTEUR ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃអាហារ និងភេសជ្ជៈដែលរសជាតិមិនអាចបំភ្លេចបាន

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ហាងកាហ្វេ Goldwell Cafe បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួនដើម្បីប្រកាសដល់សាធារណជនទាំងអស់អំពីការប្ដេជ្ញាចិត្ដខ្ពស់របស់ខ្លួនដើម្បីក្លាយជាហាងកាហ្វេលំដាប់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងពិធីនោះផងដែរ ហាងកាហ្វេ Goldwell Cafe បានសម្រេចគោលដៅដ៏សំខាន់មួយទៀតតាមរយៈការបង្ហាញដៃគូសហការរបស់ខ្លួន គឺភោជនីយដ្ឋាន PASTEUR ដែលជាភោជនីយដ្ឋានដ៏ល្បីល្បាញ និងបានបម្រើសេវាកម្មអស់រយៈពេលជាច្រើនឆ្នាំនៅកម្ពុជា​។​ ដូច្នេះហើយ កិច្ចសហការមួយនេះ​នឹងបន្ថែមនូវគុណតម្លៃជាច្រើនដល់ភាគីទាំងពីរដើម្បីត្រៀមខ្លួនឱ្យបានល្អបំផុតក្នុងការផ្ដល់ជូននូវបទពិសោធនៃរសជាតិអាហារ និងភេសជ្ជៈដែលមិនអាចបំភ្លេចបានដល់អតិថិជនរបស់ខ្លួន។ 

ចំពោះចំណុចដ៏លេចធ្លោបំផុត ហាង Goldwell Cafe និង ភោជនីយដ្ឋាន PASTEUR មានផ្ដល់ជូននូវមុខម្ហូបអាហារ និងភេសជ្ជៈដ៏ពិសេសជាមួយនឹងតម្លៃដ៏សមរម្យបំផុតជាមួយនឹងការតុបតែងដ៏ល្អប្លែកគេរួមទាំងបរិយាកាសដ៏សែនមនោរម្យ។ អតិថិជនក៏អាចរីករាយក្នុងការជ្រើសរើសប្រភេទភេសជ្ជៈតាមចំណង់ចំណូលចិត្ដរបស់ខ្លួន ដូចជា៖ កាហ្វេ​ និងតែគ្រប់ប្រភេទ ទឹកផ្លែឈើក្រឡុក ទឹកផ្លែឈើច្របាច់ និងភេសជ្ជៈកំប៉ុងជាច្រើនប្រភេទទៀតផងដែរ។ ចំពោះមុខម្ហូបវិញ​ គឺកាន់តែពិសេស ដែលរួមមានដូចជា បាយមាន់ សាញ៉ និងអាហារវៀតណាមដ៏ពេញនិយមជាច្រើនមុខទៀត ដែលសុទ្ធសឹងតែចំអិនដោយប្រើរូបមន្ដល្អៗសម្រាប់សុខភាព មានឱជារសឈ្ងុយឆ្ងាញ់ និងអាចបំពេញគ្រប់សេចក្ដីត្រូវការរបស់អតិថិជន។ កាន់តែពិសេសជាងនេះទៅទៀតនោះ ហ្វើសាច់គោពិសេស (Pho Special Beef) របស់ភោជនីយដ្ឋាន PASTEUR ត្រូវបានគេចាត់ទុកជា ហ្វើ (Pho) ដ៏ពិសេស និងឆ្ងាញ់ជាងគេបំផុតនៅទីក្រុងភ្នំពេញ និងបានធ្វើឱ្យ Goldwell Cafe ក្លាយជាហាងកាហ្វេ និងឋានសួគ៌ អាហារដ្ឋានក្នុងពេលតែមួយ ។ 


 
លោក ង៉ែត ភារិទ្ធ អ្នកគ្រប់គ្រងហាងកាហ្វេ Goldwell Cafe មានប្រសាសន៍ថា៖ «មានហាងកាហ្វេជាច្រើននៅលើទីផ្សារ ប៉ុន្ដែហាងកាហ្វេទាំងនោះ គឺមានលក្ខណៈស្រដៀងគ្នា។ ប៉ុន្ដែ សម្រាប់ហាងកាហ្វេ Goldwell Cafe គឺមានលក្ខណៈពិសេសជារបស់ខ្លួនឯង ហើយយើងតែងតែមានគំនិតផ្ដល់ជូនអតិថិជនរបស់យើងលើសពីអ្វីដែលពួកគេចំណាយ តាមរយៈការផ្ដល់ជូនអាហារ និងភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ពិសា មានជីវជាតិល្អសម្រាប់សុខភាព មានសេវាកម្មល្អជាទីគាប់ចិត្ដ មានបរិយាកាសប្រកបដោយផាសុកភាព និងមានអំណោយផលល្អសម្រាប់ការពិភាក្សាអាជីវកម្ម កិច្ចប្រជុំ និង​សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាសិល្បៈនៃការរស់នៅជាច្រើនទៀត»។


អ្នកស្រី Jocelyn Chavez Guijo  ប្រធានផ្នែកបុគ្គលិក ហាង Goldwell Cafe បង្ហាញការជឿជាក់ថា អតិថិជននឹងមកហាងកាហ្វេ Goldwell Cafe ម្ដងហើយម្ដងទៀតបន្ទាប់ពីពួកគេបានមកសាកល្បងរួចហើយ ព្រោះ Goldwell Cafe ផ្ដល់ជូននូវអាហារ និងភេសជ្ជៈដែលមានគុណភាពខ្ពស់បំផុត ជាមួយនឹងសេវាកម្មបម្រើអតិថិជនដោយក្ដីស្រឡាញ់ចេញពីបេះដួង។

 

ក្នុងការចូលរួមបង្ហាញចំណាប់អារម្មណ៍លើភាពជាដៃគូនេះ ភោជនីយដ្ឋាន PASTEUR ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានសហការជាមួយហាងកាហ្វេ Goldwell Cafe ដើម្បីបង្កើតហាងក្នុងក្ដីសុបិនមួយដែលមានទាំងភោជនីយដ្ឋាន និងហាងកាហ្វេនៅក្នុងហាងតែមួយ។

អ្នកស្រី Evelyne Tranchet អ្នកគ្រប់គ្រងការផលិតនៃភោជនីយដ្ឋាន PASTEUR បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ការចាប់ដៃគូជាមួយហាងកាហ្វេ Goldwell Cafe  គឺជាគម្រោងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ពួកយើង។ រយៈពេលជាច្រើនឆ្នាំមកហើយក្នុងប្រទេសកម្ពុជា ពួកយើងទទួលបានកិត្ដិនាម និងរក្សាបាននូវវត្ដមានភោជនីយដ្ឋានរបស់យើងក្នុងចិត្ដអតិថិជនរហូតមក នេះព្រោះតែយើងជ្រើសរើសប្រើប្រាស់តែរូបមន្ដដើម គ្រឿងផ្សំនិងវត្ថុធាតុដើមល្អៗ ចុងភៅមានជំនាញនិងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យម្ហូបអាហារ និងសេវាកម្មដែលល្អឥតខ្ចោះទៅដល់អតិថិជនគ្រប់ពេលវេលា។ ដូច្នេះហើយ យើងជឿជាក់ថា យើងអាចបង្កើតនូវភាពជោគជ័យជាមួយគ្នាបានកាន់តែច្រើន»។ 

ហាងកាហ្វេ Goldwell Cafe និង ភោជនីយដ្ឋាន PASTEUR មានទីតាំងនៅហាងលេខ B2 ក្នុងគម្រោខុនដូ Urban Village Phase I  និងមានបើកបម្រើសេវាកម្មជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៩ យប់ ដើម្បីទទួលស្វាគមន៍គ្រប់អតិថិជនទាំងអស់ និងធ្វើ​ឱ្យអតិថិជនទទួលបាននូវថ្ងៃពិសេសជារៀងរាល់ថ្ងៃ។

 

 

GW Cafe

  • GW Cafe, Urban Village Phase 1, Shop number B2 Phnom Penh, Cambodia 12354 Phnom Penh, 12354
  • 017 930 505

ព័ត៌មានគួរតែអានបន្ទាប់