foodpanda មានវត្តមានក្នុងពិព័រណ៌ការងារដ៏ធំនៅសាលកោះពេជ្រឆ្នាំនេះ!

សម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២នេះ ក្រុមហ៊ុនដឹកជញ្ចូនអាហារ និងគ្រឿងទេស foodpanda បានចូលរួមតាំងពិព័រណ៍លំដាប់ថ្នាក់ជាតិនេះ ក្នុងនាមជាម្ចាស់ឧបត្ថម្ភដ៏ សំខាន់មួយ។ ពិព័រណ៍នេះនឹងធ្វើឡើងនៅថ្ងៃទី ២៨និងថ្ងៃទី២៩ ខែតុលា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ព្រឹត្តិការណ៍នេះរំពឹងថានឹងផ្តល់ឱកាសការងារជាច្រើន កន្លែងទៅដល់យុវជន និងអ្នកស្វែងរកការងារនៅប្រទេសកម្ពុជា។ 

នៅក្នុងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ foodpanda ក្នុងការជួយអភិវឌ្ឍន៍ធនធានមនុស្សនៅប្រទេសកម្ពុជា ថ្មីៗនេះក្រុមហ៊ុន បានចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ តាមរយៈពិព័រណ៍នេះ foodpanda នឹងផ្តល់នូវឱកាសការងារឲ្យប្រជាពលរដ្ឋខ្មែរក្លាយជាបុគ្គលិកពេញម៉ោង និង ជាដៃគូដឹកជញ្ចូនជាច្រើនកន្លែង។ សម្រាប់អ្នកដែលមានបំណង ស្វែងរកឱកាសការងារ និងសហការជាមួយក្រុមហ៊ុន foodpanda អាចអញ្ជើញទៅកាន់ស្តង់ foodpanda ដើម្បីទទួលយកព័ត៌មានបន្ថែមរួមជាមួយគោលការណ៍នៃការដាក់ពាក្យផងដែរ។ foodpanda ថែមទាំងទទួលការដាក់ពាក្យ និងផ្តល់ឱកាសសំភាសន៍ផ្ទាល់តែម្តង។ មិនតែប៉ុណ្ណោះ ស្តង់ foodpanda ក៏បានរៀបចំការបង្វិលកងផ្សងសំណាង ការលេងល្បែងកំសាន្តដើម្បីឈ្នះរង្វាន់ រួមទាំងឱកាសទទួលបានគូប៉ុងបញ្ចុះតម្លៃ កាដូ និងវត្ថុអនុស្សាវរីយ៍ជា ច្រើនថែមទៀត។

foodpanda ក៏មានកម្មវិធីពិសេសៗជារៀងរាល់សប្តាហ៍ជាមួយការទិញមួយថែមមួយ ការបញ្ចុះតម្លៃជាច្រើន ការដឹកជញ្ចូនដោយឥតគិតថ្លៃ និងប្រូម៉ូសិនជាច្រើន ទៀត។ សូមកុម្មង់តាម foodpanda ទាំងអស់គ្នា ដើម្បីទទួលបាន ការផ្តល់ជូនពិសេសៗជាច្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ មកកាន់គេហទំព័រហេ្វសប៊ុកផ្លូរការរបស់ foodpanda (KH) តាមរយៈតំណរនេះ https://www.facebook.com/foodpandaCambodiaKH ឬទំនាក់ទំនងចុះឈ្មោះជាដៃគូដឹកជញ្ជូនក្រុមហ៊ុន foodpanda តាមរយៈ https://rider.foodpanda.com.kh/

ព័ត៌មានគួរតែអានបន្ទាប់