អ្នកកំពង់ធំចាំស្វាគមន៍ foodpanda ផង! តែប៉ុណ្ណេះអស់បារម្ភរឿងនៅផ្ទះខ្វះអីញ៉ាំទៀតហើយ!

បន្ទាប់ពីពង្រីកខ្លួន ដឹកជញ្ចូនអាហារឆ្ងាញ់ៗជូនដល់ប្រិយមិត្តក្នុងទីក្រុងភ្នំពេញ​ និង ខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប កំពង់ចាម និងកំពត ពេលនេះដល់វេនអ្នកខេត្តកំពង់ធំម្ដងហើយ!

ចាប់ពីថ្ងៃទី ១៨ ខែវិច្ឆិកា នេះតទៅ ប្រិយមិត្តដែលរស់នៅ  ខេត្តកំពង់ធំ នឹងអាចរីករាយជាមួយ សេវាកម្មដឹកជញ្ជូនអាហារ foodpanda ដូចគ្នា។


ជាមួយនឹងការបើកសម្ពោធនៅខេត្តកំពង់ធំនេះ ប្រិយមិត្តដែលរស់នៅខេត្តកំពង់ធំផ្ទាល់ និង ប្រិយមិត្តដែលទៅកំសាន្ដនៅខេត្តនេះនឹងអាចភ្លក្សចំនីអាហារឆ្ងាញ់ៗរសជាតិបែបកំពង់ធំពិតៗ រួមនឹងការផ្តល់ជូនដ៏ពិសេស​ ដូចជា ៖

- ទទួលបានការបញ្ចុះតម្លៃរហូតដល់ $2 នៅពេលលោកអ្នកទិញចាប់ពី $5 ដោយគ្រាន់តែប្រើកូដ HELLOKPT​  (សំរាប់តែអតិថិជនថ្មីប៉ុណ្ណោះ) 

- ការដឹកជញ្ជូនឆាប់រហ័ស និង ឥតគិតថ្លៃជាមួយ foodpanda

- បន្ថែមនូវការបញ្ចុះតម្លៃ 20% ទៅលើភោជនីយដ្ឋានទាំងអស់ដែលមានលើកម្មវិធី foodpanda ចាប់ពីថ្ងៃទី 23 វិច្ឆិកា រហូតដល់ ថ្ងៃទី 6 ធ្នូ​ 2021 តែម្ដង 

នៅចាំអីទៀតចឹង​ លោកអ្នកអាចកុម្ម៉ង់ពីហាងល្បីៗជាច្រើននៅក្នុងខេត្តកំពង់ធំ ពីកម្មវិធី foodpanda​ យ៉ាងឆ្ងាញ់ជាប់មាត់។

ដូចជាហាង Coffee Today កំពង់ធំ មិនមែនមានតែកាហ្វេទេណា ចង់បាយម្ហូបក៏មាន ញុំាគ្រឿងសមុទ្រ បុកល្ហុង បុកងាវ​ រឺបុកមី ក៏មានដែរ

 
មិនអុីចឹងក៏អាចសាកបាយម្ហូបពីហាងរីណែត សុវណ្ណភូមិ​​ ហាងបងប្អូនស្រីស្លាបមាន់ក្រឡុក ជ្រក់ជើងមាន់ពីមុីមុីហ្វី ភីហ្សាពីចាំបូអូឡាឡា គុយទាវស៊ុបជើងគោ  សុ៊បប្រអប់ជើងគោខ្មែរពីហាងណារី ក៏បាន។ 

ព័ត៌មានគួរតែអានបន្ទាប់