ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី១៩ foodpanda បានធ្វើការផ្តល់ជា​គ្រឿង​បរិក្ខា​ពេទ្យមួយចំនួនដល់ក្រសួងការងារ

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​នាំយក​អំណោយ​ជា ​គ្រឿង​បរិក្ខា​ពេទ្យទៅ​ប្រគល់​ឲ្យក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ដើម្បី​​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត ​របស់​វីរុស​កូវីដ ១៩ ក៏ដូច​ជា​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​​ជួយ​ចាក់​វ៉ាក់​សាំងដល់​បុគ្គ​លិក​របស់​ខ្លួន និង​ប្រជាពល​រដ្ឋ​ទូទាំង​រាជ​ធានី-ខេត្ត​។ ​គ្រឿង​បរិក្ខា​ពេទ្យ​ទាំង​នោះ រួម​មាន សម្លៀក​បំពាក់​ការពារ​ចំនួន​១៥០​ មួក​វះ​កាត់ចំនួន​២០​កេះ របាំង​មុខ​ចំនួន​២០ ស្រោម​ដៃ២០​កេះ ម៉ាស​ foodpanda ៥០០ ប្រអប់ និងគូប៉ុន​​កុម្ម៉ង់អាហារ​មាន​ទឹកប្រាក់ ​៣ដុល្លារ ​​ចំនួន១៥០សន្លឹក​។ 

ទាក់​ទង​នឹង​ការ​ប្រគល់​អំណោយ​នេះ លោក ឈុនណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បាន​​ឲ្យដឹងថា៖ «ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda។ នេះគឺជា​ការ​រួម​ចំណែក ​​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លត​រាត​ត្បាត​នៃ​វីរុសកូវីដ១៩ ក៏ដូច​ជា​ការ​សម្តែង​នូវ​ការ​ដឹក​គុណ​ដល់​ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ ដែល​យក​ចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពល​រដ្ឋ​កម្ពុជា និងជាពិសេសក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈដែលបាន​ផ្តល់​វ៉ាក់​សាំ​ងឲ្យ​ដល់​បុគ្គ​លិក​របស់​យើង​​»។ 

ជាមួយ​គ្នា​នេះ លោក គឹម កែវរស្មី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ទ្រព្យសម្បតិ្តរដ្ឋនៃ​ក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​ចាត់​ទុកសកម្ម​ភាព​នេះ គឺ​ជា​ការ​រួម​ចំណែក​ដ៏​ធំ​ក្នុង​ការ​ជួយ​ដោះស្រាយ ​​វិបត្តិ​ក្នុង​សង្គម ក៏ដូច​ជា​ចូលរួម​សហ​ការ​ជាមួយនឹង​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ការ​ទប់​ស្កាត់ការ​ឆ្លង​រាត​ត្បាត ​នៃ​វីរុស​កូវីដ១៩​។ 

លោក​មានប្រសាសន៍​ថា៖​ «នេះ​គឺ​ជា​សកម្ម​ភាព​នៃការ​សម្តែង​នៃការ​ចេះ​ជួយ​គ្នា​ទៅវិញ​ទៅ​មកក្នុង​គ្រា​ដែល​លំបាក​។ សម្ភារនេះពិត​ជាសំខាន់​ណាស់​សម្រាប់ក្រុម​គ្រូពេទ្យ​ជួរ​មុខ និង​ភាគីពាក់ព័ន្ធ​​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ការ​ឆ្លង​នៃ​វីរុស​កូវីដ១៩​។ ខ្ញុំ​សង្ឃឹម​ថា សកម្ម​ភាព​នេះ នឹង​បន្ត​រហូត​នៅ​ថ្ងៃ​អនា​គត ដើម្បី​ជួយ​ដល់​សង្គម​ជាតិ ​របស់​យើង​»​។

គួរបញ្ជាក់ថាស​កម្ម​ភាព​មនុស្ស​ធម៌​នេះមិនមែនជាលើក​ដំបូងដែលធ្វើឡើងដោយ​ក្រុមហ៊ុន​ឡើយ ដោយ​កន្លងមក foodpanda ក៏​បាន​ធ្វើសកម្ម​ភាព​ក្នុង​សង្គម​ជាច្រើន​ផង​ដែរ​ ដូច​ជា ចែក​អាហារ និង​ភេសជ្ជៈ​ដល់មន្ទីរពេទ្យ និងក្រុម​គ្រូពេទ្យ រួម​ជាមួយ​ នឹងការ​ផ្តល់​ម៉ាស និង​អាល់​កុល​លាង​ដៃ ជាច្រើន​លើក​ផង​ដែរ​។  

បើទោះបីជាសេដ្ឋកិច្ចប្រទេសកម្ពុជាយើងកំពុងតែធ្លាក់ចុះក្នុងកំឡុងពេលដែលជំងឺកូវីដ១៩កំពុងតែវាយលុកក្ដី ប៉ុន្តែ foodpanda នៅតែព្យាយាមគោរពតាមច្បាប់ការងារ ដោយនៅតែខិតខំធ្វើយ៉ាងណាបើកប្រាក់បៀវត្សពេញ ឲ្យបុគ្គលិកគ្រប់ជាន់ថ្នាក់ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀតផងដែរ។ បន្ថែម​ទៅលើសកម្មភាព​មនុស្ស​ធម៌ foodpanda ក៏បាន​បង្កើត​​ការ​ងារ​ជាច្រើន​ដល់​ប្រជា​ពល​​រដ្ឋ​ខ្មែរផង​​ដែរ តាម​រយៈ​ការ​ផ្តល់​ឱកាស​ការ​ងារ​ស្មើ​គ្នា​ដល់គ្រប់គ្នា​​។​

លើសពីនេះ foodpanda ក៏បានផ្តល់ជាវគ្គបំប៉នដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ដើម្បីពង្រឹងបន្ថែមនូវចំណេះដឹងផ្នែកបច្ចេកវិជ្ជា ភាសា និងចំណេះដឹងចាំបាច់ផ្សេងៗទៀតផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ foodpanda ក៏បានផ្តោតសំខាន់ទៅលើចំណេះដឹងអនាម័យ ទៅដល់បុគ្គលិកដឹកជញ្ជូនទាំងអស់ ដើម្បីការពារអតិថិជនពីជំងឺកូវីដ១៩។ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរពី foodpanda

ក្នុង​គ្រា​ដ៏លំបាកនេះ ក្រុមហ៊ុន ក៏​បង្កើត​ដំណោះ​ស្រាយ​ជួយ​ដល់​បុគ្គ​លិក អ្នក​បើកបរ និង​សហ​គម​ន៍នានា​ផង​ដែរ តាមរយៈ​ការ​​ផ្តល់​ជម្រើស​ក្នុង​ម៉ោង​ការ​ងារ ដោយ​បុគ្គ​លិក​​អាច​ធ្វើការ​ពី​ផ្ទះ និងកន្លែង​មាន​សុវត្ថិភាពក៏ដូច​ជា ផ្តល់ការ​បណ្តុះ​បណ្តាល សម្ភារ​ដើម្បីការ​ពារ អាហារ ភេសជ្ជៈ និង​អត្ថ​ប្រយោជន៍​បន្ថែមក្នុងការ​ករណី​ ដែល​បុគ្គ​លិក ឬ​អ្នក​បើក​បរ​របស់ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ឬក៏​ឆ្លង​វីរុស​កូវីដ ១៩​។  

បច្ចុប្បន្ន​​ foodpanda ​កំពុង​ដំណើរ​ការ​សេវាដឹកជញ្ជូន​យ៉ាង​សកម្មលើសពីអាហារ ​នៅស្ទើរ​ទូទាំងប្រទេស​កម្ពុជា ដែលរួមមាន​នៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍​សាត់ និងកំពង់ស្ពឺ។

សូមចូលរួមអនុវត្តឲ្យបានខ្ចាប់ខ្ជួននូវវិធានការណ៍ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ អ៊ីចឹងដើម្បីសុវត្ថិភាព មិនបាច់ចេញក្រៅទេណា៎ ទាញតែទូរសព្ទមកអាចកុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើនប្រភេទតាម foodpanda បានហើយ។ តាមដាន គេហទំព័រហ្វេកបុករបស់ foodpanda ដើម្បីទទួលបានព័ត៌មានថ្មីៗ និងប្រម៉ូសិនជាច្រើន។ 

ចុច Subscribe Channel Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន៕

ព័ត៌មានគួរតែអានបន្ទាប់