ប្រូម៉ូសិនអស់ស្ទះ! Foodpanda នឹងមកដល់កំពតចុងខែកញ្ញានេះ

នៅថ្ងៃទី២៣ ខែកញ្ញាខាងមុខនេះក្រុមហ៊ុនដឹកជញ្ជូនអាហារ foodpanda បានបោះគោលដៅរបស់ខ្លួនដល់ទឹកដីទីរួមខេត្តកំពតហើយ តោះត្រៀមខ្លួនចាំកុម្ម៉ង់អាហារពី foodpanda ហើយឬនៅ?

foodpanda ត្រូវបានស្គាល់ពីថាជាក្រុមហ៊ុនដឹកជញ្ជូនដែលមានភាពរហ័ស​ និងងាយស្រួលថែមទាំងឥត គិតថ្លៃទៀត។អ្វីដែលពិសេសនោះគឺ អតិថិជនក៏អាច ប្រើសេវាកម្មកុម្ម៉ង់ហើយ ទៅយកម្ហូបខ្លួនឯង (Pick-up) ដោយមិនចាំបាច់ចាំយូរ។​ បើនិយាយពីប្រូម៉ូសិនវិញគឺអស់ទាស់តែម្តង សម្រាប់អ្នកកំពតយើងដែលជា​ អតិថិជន​ប្រើប្រាស់លើកដំបូងនឹងទទួលបាន​ការបញ្ចុះតម្លៃដល់ទៅ 50% (ច្រើនបំផុតត្រឹម៣ដុល្លារ) ដែលគ្រាន់តែប្រើប្រាស់កូដ​​​​  [ HELLOKP ] ដែលមានសុពលភាព ចាប់ពីថ្ងៃទី 23 កញ្ញា ដល់​ ថ្ងៃទី 31 ធ្នូ 2020។​​​ បញ្ជាក់៖ ​ ប្រើ​បានតែម្តងប៉ុណ្ណោះ។

នាចុងឆ្នាំ 2019 foodpanda​ បានពង្រើកខ្លួនមក ប្រទេសកម្ពុជា រួមមាន​នៅ ទីក្រុងភ្នំពេញ ខេត្តសៀមរាប​ ខេត្តបាត់ដំបង និងកំពង់ចាមរួចមកហើយ។ ដោយទទួលបានសន្ទុះគាំទ្រពីសំណាក់អតិថិជននៅ ខេត្តទាំង 4 នេះ foodpanda ក៏បានពង្រើកខ្លួនទៅកាន់​ខេត្តកំពត ដើម្បីបំពេញតម្រូវការអតិថិជន​និងបង្កើន ភាពងាយស្រួល។   សំខាន់ហាងអាហារជាច្រើនមានក្នុងកម្មវិធី foodpanda ។

តោះៗ ជម្រើសក៍មានច្រើនហើយដឹកជញ្ជូនងាយស្រួលយ៉ាងនេះឃ្លានបាត់ទៅហើយ​ អញ្ចឹងនៅចាំអីទៀត។

​អ្នក​កំពត​គ្នា​យើង​​ ប្រញាប់​ដោនឡូត​កម្មវិធីfoodpanda​ តាមរយៈលីងនេះ ដើម្បី​ទទួលបានអាហារឆ្ងាញ់ ជាមួយ​ប្រូម៉ូសិនជាច្រើន ​ជាពិសេសដឹកជញ្ចូនដោយឥតគិតថ្លៃទៀតផង។

ព័ត៌មានគួរតែអានបន្ទាប់