អស្ចារ្យណាស់! ហាងប៊ឺហ្គឺរល្បីនៅអាមេរិក Carl’s Jr. ចែកប៊ឺហ្គឺរ 1200 ឈុត ក្នុងការអបអរខួប 4 ឆ្នាំនៅកម្ពុជា!

កាលពីថ្ងៃទី 16 ខែ តុលា ឆ្នាំ 2020 ហាង Carl’s Jr. (ខាលស៍ ជូ នៀរ) ដែលជាភោជនីយដ្ឋានបម្រើអាហារ Fast Food ដ៏ល្បីល្បាញមានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិច បានប្រារព្ធកម្មវិធីចែកជូនឈុតប៊ឺហ្គឺរ Famous Star ឥតគិតថ្លៃសរុបដល់ទៅ 1200 ឈុត ទៅកាន់ប្រិយមិត្តដែលបានគាំទ្រ  គោលបំណងគឺសម្រាប់វត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា រយៈពេល 4 ឆ្នាំកន្លងមកនេះ។ 

កម្មវិធីដ៏ពិសេសនេះត្រូវបានប្រារព្ធធ្វើឡើងរយៈពេល 2​ ថ្ងៃ គឺនៅថ្ងៃទី 16 និងទី 17 ខែ តុលា ឆ្នាំ 2020 ដែលប្រព្រឹត្តិទៅនៅសាខាបឹងកេងកង សាខាទួលគោក និងសាខាទួលទំពូង ក្រោមការចូលរួមយ៉ាងកុះករពីសំណាក់ប្រិយមិត្តយុវវ័យ។

ស្ថិតក្នុងឱកាសអបអរសាទរខួប 4 ឆ្នាំនេះ លោក Rod Estonilo នាយកគ្រប់គ្រងទូទៅ នៃហាង Carl’s Jr. ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា៖ “យើងមានក្ដីសោមនស្សរីករាយក្រៃលែងដែលបានទទួលការគាំទ្រ និងចូលរួមយ៉ាងកុះករពីសំណាក់អតិថិជនគ្រប់រូប ជាពិសេសស្រទាប់យុវវ័យ ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងនូវរសជាតិ និងគុណភាព ព្រមទាំងសេវាកម្មរបស់ Carl’s Jr. រយៈពេល 4 ឆ្នាំកន្លងមកនេះ។

គួររំលឹកផងដែរថា Carl’s Jr. មានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ជាមួយនឹងសាខាសរុបជាង 1000 ហាងនៅជុំវិញពិភពលោក បានបើកដំណើរការប្រតិបត្តិការរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីថ្ងៃទី 16 ខែ តុលា ឆ្នាំ 2016 ផ្ដល់ជូននូវអាហារ Fast Food ដ៏មានឱជារសឈ្ងុយឆ្ងាញ់ ជាមួយនឹងជម្រើសប៊ឺហ្គឺរសាច់គោអាមេរិច 100% ដ៏សំបូរបែបដូចជា Famous Star, Super Star, Western Bacon Cheeseburger, Double Western Bacon Cheeseburger និងប្រភេទសាច់មាន់បំពងបែប Hand-Breaded ព្រមទាំងអាហារសម្រន់ចម្អិនភ្លាមៗ (Made-Fresh-To-Order) ជាច្រើនប្រភេទ។​ មិនតែប៉ុណ្ណោះ ហាង Carl’s Jr. គឺជាភោជនីយដ្ឋាន Fast Food ដំបូងគេបង្អស់នៅកម្ពុជា ដែលបាននាំមកជូននូវ សេវាកុម្ម៉ង់អាហារបែបទំនើប តាមរយៈប្រព័ន្ធ Drive-Thru ព្រមទាំងការញ៉ាំភេសជ្ជៈដោយសេរីផងដែរ។

លោក Rod Estonilo មានប្រសាសន៍អោយដឹងទៀតថា៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ រយៈពេល 4 ឆ្នាំកន្លងមកនេះ យើងមានគម្រោងពង្រីកសាខាបន្តបន្ទាប់ទៀត នាពេលឆាប់ៗខាងមុខនេះ ជាពិសេសប្ដេជ្ញាផ្ដល់ជូននូវអាហារ Fast Food លំដាប់ Premium ប្រកបដោយគុណភាពកម្រិតស្ដង់ដារអន្តរជាតិ ព្រមទាំងតម្លៃសមរម្យជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។

ឆ្លើយតបនឹងការទប់ស្កាត់ការរីករាលនៃវីរុស កូវីដ 19 លោក Rod Estonilo បានបន្ថែមទៀតថា៖ “ក្រុមការងារយើងខ្ញុំបានយកចិត្តទុកដាក់ក្នុងការរក្សាអនាម័យយ៉ាងខ្ជាប់ខ្ជួន និងគ្រប់ពេលវេលា ដែលរួមមានការវាស់សីតុណ្ហភាព និងលាងដៃនឹងសាប៊ូ ឬអាល់កុលលាងដៃជាប្រចាំ ការទុកដាក់និងចម្អិនម្ហូបអាហារប្រកបដោយស្ដង់ដារអនាម័យខ្ពស់ ការដាក់អោយប្រើនូវការរក្សាគម្លាត ព្រមទាំងសេវា Drive-Thru សេវាដឹកជញ្ជូនទៅដល់គេហដ្ឋាន និងសេវាខលកុម្ម៉ង់អាហារមុន ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ 19 នៅប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ ហាង Carl’s Jr. មានសាខាសរុបចំនួន 4 ដែលសាខាទី1 មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកងទី 1 សាខាទី 2 នៅខណ្ឌទួលគោក សាខាទី 3 នៅផ្សារទំនើបអ៊ីអនសែនសុខជាន់ទី 2 និងសាខាទី 4 នៅសង្កាត់ទួលទំពូង។

Carl's Jr. Cambodia

  • Corner off St. 51 and St. 310, Phnom Penh, Cambodia
  • 095 328 328

ព័ត៌មានគួរតែអានបន្ទាប់