អ្នកបឹងត្របែក ហាងកាហ្វេ BROWN Rule បើកដំណើរហើយ ជាមួយនឹងការតុបតែងថ្មីបែបស្លឹកឈូក

ដូចជារាប់លែងទាន់ហើយថានេះជាសាខាទីប៉ុន្មានរបស់ហាងកាហ្វេ BROWN ដោយសារការរីកលូតលាស់យ៉ាងរហ័សរបស់កាហ្វេ BROWN ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ហាងកាហ្វេ BROWN ត្រូវបានគេស្គាល់ថាជាហាងកាហ្វេបង្កើតដោយស្នាដៃកូនខ្មែរ ដែលឈរជើងយ៉ាងរឹងមាំក្នុងកម្ពុជា និងប្រកួតប្រជែងជាមូយនឹងប៊្រេនហាងកាហ្វេល្បីៗមកពីបរទេស។ ហើយថ្មីៗនេះកាលពីថ្ងៃទី 13 ខែ ឧសភា ឆ្នាំ 2022 ហាងកាហ្វេ BROWN បានបើកសាខាថ្មីនៅម្ដុំបឹងត្របែក ដែលត្រូវបានហៅកាត់ថា BROWN Rule ដោយហាងកាហ្វេនេះស្ថិតនៅជិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច (RULE)។

ហាងកាហ្វេ BROWN តែងតែមានគំនិតទៅលើការដេគ័រថ្មីៗក្នុងហាង ហើយ BROWN Rule ក៏មិនខុសគ្នាដែរ។ ដោយសារទីតាំងស្ថិតនៅបឹងត្របែក និងមានការបំផុសគំនិតពីពាក្យបឹង BROWN បានរៀបចំទីតាំងថ្មីមួយនេះជាមូយការដេគ័រថ្មីបែប «ស្លឹកឈូក»។ រំភើបអត់ ដែលបានឃើញបែបបទថ្មីពី BROWN? កុំភ្លេចទៅសាក BROWN Rule សាខាថ្មីនេះណា៎!

ធ្វើឲ្យពេលព្រឹកថ្ងៃថ្មីរបស់អ្នកកាន់តែស្រស់ស្រាយជាមួយនឹងក្លិនឈ្ងុយរបស់កាហ្វេដែលឆុងថ្មីៗជារៀងរាល់ថ្ងៃនៅហាងកាហ្វេ BROWN។ ក្លិនឈ្ងុយប្រហើររបស់ ហាងកាហ្វេ BROWN Rule ធ្វើឲ្យអ្នកនៅម្ដុំបឹងត្របែកមានភាពស្រស់ស្រាយពេញមួយថ្ងៃតែម្ដង។

បើនិយាយពីហាងកាហ្វេ BROWN ក្រៅពីកាហ្វេ មិនអាចបំភ្លេចបានទេ នំប៉័ង និងអាហារចម្អិនថ្មីៗជារៀងរាល់ថ្ងៃ។ ពេលទៅដល់ហាងកាហ្វេ BROWN ម្ដងៗ អ្នកប្រហែលជាកម្រឃើញអ្នកដែលទៅទីនោះដោយមិនញ៉ាំអាហារណាស់។

BROWN Rule ចាប់បើកពីម៉ោង 6:30 ព្រឹកដល់ 9:00 យប់។ ទោះបីជាមកដើម្បីសិក្សា ឬ ធ្វើការ BROWN ជាហាងកាហ្វេដែលលោកអ្នកអាចទុកចិត្តបាន។    

BROWN Rule

  • #24, St484 Corner St 97, Sangkat Boeung Trabek, Khan Chamkamorn, Phnom Penh
  • 023 215 215

ព័ត៌មានគួរតែអានបន្ទាប់