នំដូណាត់ទុរេនពី Big Apple បានត្រឡប់មកសារជាថ្មីសម្រាប់រដូវកាលផ្លែទុរេននេះ!

រដូវកាលផ្លែទុរេនបានមកដល់ម្ដងទៀតហើយ! ក្នុងឱកាសមួយឆ្នាំមានម្ដងនេះ Big Apple Donuts & Coffee - Cambodia ក៏បានបង្កើតរសជាតិថ្មីសម្រាប់អ្នកទាំងអស់គ្នាផងដែរ​ គឺរសជាតិ​ Durian Queen និង Durian King។ មកម្ដងនេះគឺដឹងតែត្រូវចិត្តអ្នកចូលចិត្តញ៉ាំទុរេនតែម្ដង!

Durian Queen មានការតុបតែងដូចរូបរាងផ្នែកខាងក្នុងរបស់ផ្លែទុរេនអ៉ីចឹង ដែលធ្វើឲ្យចោលរាងរៅយ៉ាងស្រស់ស្អាតពីខាងក្រៅ។ នំដូណាត់រសជាតិនេះមានលាប Glazing ផ្អែមយ៉ាងរលើបរលោងពីលើ និងផ្ទុកទៅដោយស្នូលគ្រីមទុរេននៅខាងក្នុងដែលមានរសជាតិស្រទន់ និងមានឈ្ងុយក្លិនទុរេនប្រឿងៗ។ Glazing ផ្អែម និងស្នូលគ្រីមទុរេន គួបផ្សំជាមួយសាច់នំដ៏ទន់ល្មើយ បង្កើតបានរសជាតិដ៏ឆ្ងាញ់ ផ្អែមដូចស្នេហ៍គ្រាដំបូង។

តែមាន Durian Queen គឺប្រាកដជាមាន Durian King ហើយត្រូវអត់? សម្បកខាងក្រៅរបស់ Durian King គឺមានរោយដោយម្សៅស្ករ ពណ៌សស្គុស ហើយខាងក្នុងមានស្នូលគ្រីមទុរេនដ៏ស្រទន់ ធ្វើឲ្យមានរសជាតិផ្អែមស្រាលៗ និងមានក្លិនឈ្ងុយទុរេនពេញមាត់តែម្ដង។ Durian King គឺមានរសជាតិមិនសូវផ្អែមមុតដូច Durian Queen ទេ ដូច្នេះវាជាជម្រើសដ៏ស័ក្កិសមសម្រាប់អ្នកមិនសូវចូលចិត្តផ្អែម!

នំដូណាត់ទុរេននេះមានតម្លៃ៖

  • $1.24 សម្រាប់នំមួយ
  • $6.49 សម្រាប់ 6 នំ
  • $11.99 សម្រាប់ 12 នំ

ឃ្លានចង់សាកនំដូណាត់ទុរេននេះហើយត្រូវអត់? មិនបាច់រង់ចាំយូរទេ! នំដូណាត់ទុរេននេះនឹងមាននៅគ្រប់សាខា Big Apple Donuts & Coffee - Cambodia ទាំងអស់ចាប់ពីថ្ងៃទី ១៤ ខែឧសភានេះតទៅ! ស្រឡាញ់ទុរេនពេញបេះដូងចឹង អត់សាក Durian King & Queen នេះម៉េចបាន!

Big Apple Donuts & Coffee Cambodia

ព័ត៌មានគួរតែអានបន្ទាប់