ខ្យូតក៏ខ្យូត ឆ្ងាញ់ក៏ឆ្ងាញ់! តោះ ទៅសាកនំដូណាត់ថ្មីសម្រាប់រដូវបុណ្យណូអែលនៅ Big Apple Donuts & Coffee

ខែធ្នូ​បានមកដល់ហើយ ខ្យល់ត្រជាក់ក៏បក់មកបណ្តើរៗដែរ។ បុណ្យណូអែលក៏ជិតមកដល់ មានអារម្មណ៍ថាឃ្លាននំដូណាត់ដែលមានការតុបតែងបែបគ្រីស្តស្មាស់ៗ។ ហើយថ្ងៃនេះដែរ FoodBuzz ចង់ប្រាប់ឲ្យអ្នកទាំងអស់គ្នាដឹងថា Big Apple Donuts & Coffee​ ទើបតែដាក់លក់ដូណាត់ឆ្ងាញ់ៗ តុបតែងបែបគ្រីស្តស្មាស់ស្អាតៗ ពិសេសសម្រាប់ឱកាសបុណ្យណូអែលនេះ។ 

ការតុបតែងរបស់នំដូណាត់ថ្មីនេះខ្យូតៗខ្លាំង គឺថាមានជារូបដែលជាតំណាងនៃបុណ្យណូអែលផ្ទាល់តែម្តង ជាមួយនឹងរសជាតិដ៏ពិសេសដូចជា ដូងតយ សូកូឡាស និង សូកូឡា ហេសលណាត់។ 

រសជាតិនៃនំដូណាត់ថ្មីទាំងនេះ គឺមានក្លិនឈ្ងុយ និងគ្រីមមី ដែលផ្តល់រសជាតិឆ្ងាញ់ខ្លាំង។ នំដូណាត់ក៏ត្រូវបានចម្អិនថ្មីៗជាមួយនឹងប្រេងដែលមានគុណភាពខ្ពស់។ ធានាថារសជាតិឆ្ងាញ់ដិតជាប់អារម្មណ៍តែម្តង!

និយាយទៅ ប្រសិនជាអ្នកទាំងអស់គ្នាជូននំដូណាត់ថ្មីនេះជាកាដូរទៅកាន់មនុស្សជាទីស្រឡាញ់ ដឹងតែត្រូវម៉ាច់តែម្តង។ អ្នកណាមិនពេញចិត្ត បានទាំងឆ្ងាញ់ហើយ ខ្យូតៗទៀត!

អ្នកទាំងអស់គ្នាអាចកុម្ម៉ង់នំដូណាត់ថ្មីនេះបាននៅគ្រប់សាខារបស់ Big Apple Donuts & Coffee​ ដែលនៅជិតអ្នកបំផុតបានចាប់ពីថ្ងៃនេះតទៅ។ ឬក៏កុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូន foodpanda, NHAM24, Muuve, BLOC និង E-GetS។ 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់លេខ 023 211 118 ឬក៏ចូលទៅកាន់ហ្វេសប៊ុកផេក Big Apple Donuts & Coffee ៕ 

Big Apple Donuts & Coffee Cambodia

ព័ត៌មានគួរតែអានបន្ទាប់