តោះ! មកដឹងប្រូម៉ូសិនពិសេសៗនៅថ្ងៃទី១១ ខែវិច្ឆិកានេះ ពីហាងតែគុជឆ្ងាញ់ៗទាំង៤កន្លែង

នៅក្នុងថ្ងៃដ៏ពិសេស ថ្ងៃទី ១១ ខែវិច្ឆិកា នេះ​ គឺមានការបញ្ចុះតម្លៃជាច្រើនពីហាងផ្សេងៗ មានរបស់ញ៉ាំក៏ច្រើន ភេសជ្ជៈក៏ច្រើនទៀត! ដូច្នេះចាំក្រុម FoodBuzz យើងមកប្រាប់ពីប្រូម៉ូសិនពីហាងតែទឹកដោះគោល្បីៗនៅភ្នំពេញយើងចំនួន​ ៤ កន្លែង ធានាថាចំណេញយកមិនអស់តែម្ដង។ 

១.​ GAGA • Attitude In A Cup Cambodia

ក្នុងថ្ងៃទី ១១ នេះ GAGA មានការផ្ដល់ជូនប្រូម៉ូសិន ទិញភេសជ្ជៈមួយកែវទំហំកណ្ដាលក្នុងតម្លៃតែ ១.១១ ដុល្លារប៉ុណ្ណោះ ដែលមានភេសជ្ជៈរហូតដល់ ៤​ មុខដែលអ្នកអាចជ្រើសរើសបាន។ 

២.​ Truedan Cambodia

ឥឡូវនេះ Truedan Cambodia កំពុងតែមានប្រូម៉ូសិនលើភេសជ្ជៈកែវតូចថ្មីរហូតដល់ដាច់ខែវិច្ឆិកានេះឯណោះ។ ប្រូម៉ូសិនរួមមាន៖ 

  • ទិញ ១ ថែម ១
  • ទិញ ៥ ថែម ៥ 
  •  ទិញ ១០​ ថែម ១០  ​

៣. Machi Machi Cambodia

ក្នុងថ្ងៃទី ១១ និង​ ១២​ នេះ Machi Machi Cambodia មានប្រូម៉ូសិនទិញ ១ ថែម ១ លើភេសជ្ជៈពីរមុខគឺ Machi Milk Tea Tapioca និង Brown Sugar Latte Tapioca។ 

៤. Dakasi Cambodia

ទទួលបានការបញ្ចុះតម្លៃចំនួន ១៥% លើគ្រប់ភេសជ្ជៈទាំងអស់នៃ Dakasi ស​ម្រាប់ការកុម៉្មង់លើ App WOWNOW រហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកានេះ!

ព័ត៌មានគួរតែអានបន្ទាប់