ថ្ងៃបុណ្យសិទ្ធិនារីល្មម! មើលហាងនំខេក និងសូកូឡាទាំង 11 ដែលជាកាដូស័ក្តិសមសម្រាប់នារីៗ!

ក្នុងឱកាសពិសេសបែបនេះ ការជូនអំណោយបង្ហាញពីការយកចិត្តទុកដាក់ ស្រលាញ់ នឹករលឹក ហើយបើសុខៗបានទទួលសូកូឡា និងនំខេកមកប៉ូវកម្លាំង មិនដឹងយាយ ម៉ាក់ ប៉ា បង អូន សប្បាយចិត្តប៉ុណ្ណាទេ។ រង់ចាំទៀតអី តស់វ៉ឺតៗ កុម្ម៉ង់នំមកញ៉ាំទាំងអស់គ្នា!

1. The Bakehouse
 នៅ The Bakehouse មានទាំងប្រភេទនំខេក នំឃុកគី និយាយរួមសុទ្ធតែជានំពិសេសៗធ្វើឡើងសម្រាប់មនុស្សពិសេស។

+85515258888

No. 1, St 323, Corner of St 594, Near Indradevi High School

6:30-6:30pm

2. The Shop
The Shop ជាហាងសូកូឡា ផលិតឡើងថ្មីៗរាល់ថ្ងៃ និងមាននំផ្សេងៗទៀតដូចជា granola, cookies និង macaron ជាដើម។ ខាងហាងបានរៀបចំឈុតអំណោយច្រើនបែបណាស់ អាចជ្រើសរើសបានតាមការចូលចិត្តតែម្តង!

6:30-8:30

All branches

3. Madam Nom
Madam Nom ជាហាងនំ និងបង្អែមក្នុងស្រុកដែលទទួលការពេញនិយមគួរសមមានទាំងប្រភេទចាហួយផ្កាប្រចាំហាង នំបែបខ្មែរ នំបែបថៃ រៀបចំយ៉ាងប្រណិត មានរសជាតិមិនផ្អែមពេក អាចញ៉ាំប្រកបដោយទំនុកចិត្ត។

4. Phum Cake
PhumCake មានរាងប្លែកគួរឲ្យចាប់អារម្មណ៍ ព្រោះអ្នកអាចតុបតែងនំបានដោយខ្លួនឯងបានទៀត។ អ្នកក៏អាចកុម្ម៉ង់នំទៅ decor នៅផ្ទះបានដែរណា៎ ដោយខាងហាងនឹងត្រៀមនំពណ៌ស cream តុបតែង និងឧបករណ៍ផ្សេងៗ ជាគំនិតដ៏ល្អប្រសិនបើអ្នកចង់ចំណាយពេលជាមួយមនុស្សជាទីស្រលាញ់។

5. Eric Kayser
Eric Kayser មានលក់នំបែបបារាំងរសជាតិដើម គ្រឿងផ្សំៗនាំចូលពីបរទេស និង ត្រូវបានផលិតដោយការយកចិត្តទុកដាក់។ ហើយចំពោះម៉ឺនុយពិសេស មានជាប្រភេទនំ éclair  macaron និង croissant!

7am-9:30pm

+85510298696

All branches

6. Wat Chocolate Phnom Penh
នៅ Wat Chocolate សឹងតែជាឋានសួគ៌សម្រាប់អ្នកចូលចិត្តសូកូឡាព្រោះមានដល់ទៅជាង 24 ប្រភេទសម្រាប់ជ្រើសរើស និងភ្លក់ដោយសេរី។ ក្រៅពីនេះ ថែមទាំងមានជាប្រភេទ Mousse, Lava Cake និងប្រភេទនំផ្សេងៗទៀតដែលផ្សំឡើងពីសូកូឡាទាំងអស់ ទំនេរៗ អាចទៅលេងបានណា៎!

64, street 360, BKK1 PHNOM-PENH, 

078270914

10am-7pm

7. Nah Chocolate 
Nah Chocolate រៀបចំអំណោយបានពិសេសបំផុត ដោយមានជាប្រអប់នំដ៏ស្រស់ស្អាត រើសនំបានច្រើនរសជាតិ អាចដាក់កាដូបន្ថែមក្នុងនោះ និងអាចឆ្លាក់ឈ្មោះបានទៀតផង។ អ្នកទាំងអស់គ្នាអាចរើសម៉ូតតូច ធំបានម៉ាស្រលាញ់ ញាំនំអស់យកកាដូមកតាំងបានទៀត។ 

+85515567101

No 19, St 528, Khan Tuol kork

8. Candide Bakery
Candide Bakery ជាហាងនំអនឡាញខ្នាតតូច ដែលតម្រូវឲ្យពួកយើងធ្វើការកម្ម៉ង់ទុកមុន 2-3 ថ្ងៃដើម្បីធានាភាពស្រស់នៃនំ ញាំហើយមិនខកចិត្ត។ នំដែលពេញនិយមភាគច្រើនជាប្រភេទ Fresh Cream Cake, Cheese Cake និង Chocolate Cake!

+85512333089

9. De Charcuterie
De Charcuterie មានលក់ជាប្រភេទអាហារសម្រន់បែបបារាំងហៅថា Charcuterie ដែលជាការដាក់បញ្ចូលគ្នារវាងមុខម្ហូបជាច្រើនមានទាំង cheese, crackers, គ្រីមផ្សិត truffle, ផ្លែឈើ និងផ្សេងៗក្នុងមួយប្រអប់យ៉ាងស្រស់ស្អាតដែលអ្នកអាចយកទៅ Picnic ឬញាំជុំគ្នាភ្លាម។ ប្រអប់កាដូ Charcuterie មានលក្ខណៈប្លែក អាចធ្វើឲ្យការ date របស់អ្នកកាន់តែពិសេសជាងមុនក៏ថាបាន!


+855762222839

10. The Dough Room
ហាងនំអនឡាញ The Dough Room ល្បីឈ្មោះទៅលើនំប្រោននី និងនំក្រូសង់ប្រចាំហាងដែលមើលទៅធម្មតា តែមិនធម្មតាតាមរយៈការរៀបចំ តុបតែង ធ្វើឲ្យអ្នកទទួលបានមានអារម្មណ៍ពិសេស។

11. Benz&Grace Coffee Cake
នៅ Benz&Grace Cake បានរៀបចំជាបាច់ផ្កាឃុកគីធូលីបត្រៀមពិសេសសម្រាប់ថ្ងៃបុណ្យស្រី្តនេះតែម្តង។ ក្រៅពីនេះ ក៏មាននំខេក និងនំបារាំងប្លែកៗផ្សេងទៀត តុបតែងបានគួរឲ្យស្រលាញ់ គ្រាន់តែឃើញចង់ញ៉ាំតាម៉ង!

St 155, Khan Tuol Tompoung ,Phnom penh

7:30-8pm

155 Phnom penh, 12312

អត្ថបទគួរតែអានបន្ទាប់