ចង់រកកន្លែងផឹកកាហ្វេបណ្តើរ ផ្គុំមនុស្សយន្តលេងបណ្តើរ អាចទៅ UrHobby House បាន!

អ្នកដែលចូលចិត្តមើល Anime ឬ ផ្គុំ Gundam និង Gunpla អាចមកហាងកាហ្វេ UrHobby House បានណា៎។ UrHobby House មិនមែនត្រឹមតែជាហាងកាហ្វេប៉ុណ្ណោះទេ ទីនេះមានទាំងម្ហូបឆ្ងាញ់ៗ ភេសជ្ជៈជាច្រើនប្រភេទត្រូវនឹងតម្រូវការរបស់អតិថិជនដែលមានអ្វីដែលពិសេសជាងគេនោះគឺមានដាក់តាំងនិងលក់រូបផ្គុំ Gundam និង Gunpla​​ model kits ជាច្រើនប្រភេទក៏ដូចជា Anime figure ពីក្នុងរឿង Anime ល្បីៗជាច្រើនទៀតផងដែរ។​

នៅទីនេះមានលក់ម្ហូបអាហារឆ្ងាញ់ៗ​ជាច្រើនមុខតាមបែបអាស៊ីនិងអឺរ៉ុប ក៏ដូចជា Fast Food ជាច្រើនមុខទៀតផង មិនតែប៉ុណ្ណោះ​នៅ UrHobby House​ មានភេសជ្ជៈជាច្រើនមុខដែលមានទាំងក្តៅ ជាប្រភេទក្រឡុក ស្មូតធី ស្ពាកគ្លីងធី និងជាប្រភេទដាក់ទឹកកកត្រជាក់ៗដល់បេះដូង។​ 

នៅទីនេះមានទីតាំងធំទូលាយទាំងទីតាំងចតយានយន្តនិងសម្រាប់ភ្ញៀវអង្គុយលេងលំហែរអារម្មណ៌ជាមួយការដេគ័រហាងដ៏ប្លែកក៏ដូចជាសម្រាកពីការងារឬការសិក្សាហើយអាចទិញ​ Model Kits ណាមួយក៏បានតាមបេះដូងចូលចិត្តដើម្បីផ្គុំលេងកំសាន្តរួចយកដាក់តាំងក្នុងបន្ទប់ឬការិយាល័យនិយាយពីថាពេញចិត្តស្តូកតែម្តង។​ មក UrHobby House បានញ៉ាំម្ហូបឆ្ងាញ់ៗបានកាហ្វេត្រជាក់ៗបានទិញ Gundam និង Gunpla ផ្គុំលេងនិងមើល Anime figure ជាច្រើនទៀត។​ 

មកទីនេះកុំភ្លេចកុម៉្មង់ 4 ចាននេះណាមានដូចជាឡាហ្សាញញ៉ាសាច់គោមានរសជាតិឆ្ងាញ់ជាពិសេសបើញ៉ាំក្តៅៗទៀតរឹតតែពិសេសដោយឈីសគ្រប់ដណ្តប់លើឡាហ្សាញញ៉ាទាំងមូល កាត់ហើយទាញយកមកញ៉ាំ​ អ៉ូយកូរពោះទៀតហើយ តែកុំភ្លេចជាមួយនំបំពងហេមរុំឈីសមួយម៉ាត់ណាក៏ឈីសដែរស្រួយៗឆ្ងាញ់សាហាវម៉ង តែក៏អត់ភ្លេចដែរជាមួយនឹងស្ប៉ាហ្គេតទី ទឹកសោះខ្ទឹមនិងប្រេងអូលីវ តែសម្រាប់អ្នកតម​អាហារ​ក៏អាចមកទីនេះបានដែរដោយសារតែមានសាឡាដជាច្រើនប្រភេទទៀតដែលរសជាតិរបស់ UrHobby House គឺឆ្ងាញ់ខ្លាំងតែម្តង។

បានញ៉ាំអាហារឆ្ងាញ់ៗហើយកុំភ្លេចជាមួយភេសជ្ជៈជាច្រើនទៀត​ដែលជា Top drink ប្រចាំហាងដូចជា: តែក្រហមទឹកដោះគោ, Red berry និង Toed Blue Hobby ធ្វើឲ្យស្រឡះបំពង់ករ អារម្មណ៌ស្រស់ស្រាយ។ បើនិយាយពីសេវាកម្មអនាម័យ រសជាតិនិងតម្លៃវិញ សុំឲ្យ 8/10 តែម្តង។

សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់ហ្វេសប៊ុកផេក UrHobby House ៕​

UrHobby House

អត្ថបទគួរតែអានបន្ទាប់