តុ - Tok.Izakaya៖ ហាងជប៉ុនលាក់ខ្លួនជាន់ទី១ សាច់អាំងចង្កាក់ឆ្ងាញ់ៗ បរិយាកាសស្រដៀងតៀមស្រានៅប្រទេសជប៉ុន

ថ្ងៃនេះក្រុម FoodBuzz យើងនឹងនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ភោជនីយដ្ធានបែបជប៉ុនមួយកន្លែងដែលមានលក់សាច់អាំងជាចង្កាក់បែបជប៉ុននៅក្នុងបរិយាកាសមួយដែលស្រដៀងនឹងតៀមស្រានៅប្រទេសជប៉ុនអី៊ចឹង។ 

Tok Izakaya​ ជាហាងអាហារជប៉ុនតូចមួយដែលមានទីតាំងនៅលើជាន់ទីមួយនៅម្ដុំក្រោយពេទ្យលោកសង្ឃ។ Tok Izakaya មានលក់សាច់ចង្កាក់អាំងបែបជប៉ុន ម្ហូបជប៉ុន ៤-៥ មុខ និងភេសជ្ជៈជាច្រើន ជាពិសេសស្រាបៀរដែលត្រូវម៉ាច់ជាមួយនឹងសាច់អាំង!

Tok Izakaya មានលក់ជា Yakitori ដែលជាសាច់ចង្កាក់បែបជប៉ុនដែលអាំងថ្មីៗ និងលាបទឹកគ្រឿងពីលើដែលមានរសជាតិប្រៃ ផ្អែម ឈ្ងុយបែបទឹកសុីអុីវ ដិតល្មមឆ្ងាញ់តែម្ដង។ ក្រុម FoodBuzz យើងចូលចិត្តមែនទែនដោយសាររសជាតិឆ្ងាញ់ល្មម។ នេះសាកសមបំផុតសម្រាប់អ្នកដែលកំពុងរកម្ហូបសម្រាប់ខ្លែមជាមួយស្រាបៀរត្រជាក់ៗ ល្ងាចៗឡើង។ 

Tok Izakaya​ ក៏មានជាអាហារសម្រាប់ញ៉ាំជាអាហារពេលល្ងាចដែរ ដូចជាមី​ និងបាយជាដើមបែបជប៉ុនកាត់អាសុីអាគ្នេយ៍ ដែលរសជាតិសុទ្ធតែឆ្ងាញ់ៗ។

Tok Izakaya មានទីធ្លាតូចមែន តែម្ហូបឆ្ងាញ់ហើយតម្លៃក៏សមរម្យ គុណភាពក៏ល្អ សាកសមសម្រាប់ការជួបជុំជាក្រុមតូចៗ ជប់លៀង ឬកម្មវិធីតូចៗ ព្រោះនៅទីនេះដាក់បានមនុស្សប្រហែល ២០ នាក់ សប្បាយបែបឯកជនតែម្ដង។ 

Rating:

តុ​ - Tok.Izakaya

អត្ថបទគួរតែអានបន្ទាប់