មិនបាច់ទៅដល់ជប៉ុនក៏បាន ឲ្យតែមាន Sushi Chef រសជាតិពិតៗតែម្តង

ចង់ញ៉ាំម្ហូបជប៉ុនកុំភ្លេចមក Sushi Chef ណា! មានគ្រប់ប្រភេទសម្រាប់លោកអ្នក អតិថិជនអាចមកភ្លក់ Sushi ដែលធ្វើមកពីសាច់ត្រីស្រស់ៗហើយមានតែមួយគត់នៅ Sushi Chef​ ។ មិនថា Sushi ទេតែម្ហូបទាំងអស់សុទ្ធតែចំអិនដោយចុងភៅយ៉ាងចំណានប្រកបដោយផាសុខភាពនិងគុណភាព។ 

ចំពោះម្ហូបរបស់​ Sushi Chef វិញ គឺថាមានច្រើនមុខមែនទែនគ្រាន់តែឃើញក៏ស្រក់ទឹកមាត់ដែរ។ អ្នកអាចសាកជាមួយ Sushi ធម្មតាដែលមានលាយជាមួយបាយដែលដាំពីអង្ករជប៉ុន និងសាច់នៅពីលើ។ 

តោះកុំអោយចាំយូរ​ FoodBuzz នាំទៅមើលមុខម្ហូបមួយដែលរៀបដាក់ក្នុងចានរូបរាងដូចទូក​ ហើយចង់ដឹងថាក្នុងនោះមានអ្វីខ្លះ ទៅមើលទាំងអស់គ្នា៖ 

- Maki Roll: អ្នកប្រហែល​ជា​ស្គាល់​មុខម្ហូប​នេះ​ហើយ​ដែលមូលជាមួយនិងសារាយធម្មជាតិជាមួយបាយនិង​ពងត្រីជា​ដុំ​តូចៗ​។

- Fresh Maki Roll: ដែល​រុំ​ជាមួយ​សាច់​ត្រី​នៅ​ពី​ខាង​ក្រៅ​វិញ ចង់ប្រាប់ថាសាច់ទន់ឆ្ងាញ់ពិសា។ 

-  California Roll: បើ​អ្នក​ចង់​ញ៉ាំ​បាយ​ដែល​មាន​លាយ​គ្រាប់ល្ងនិង​សាច់​ អ្នក​អាច​សាក​ជាមួយ California Roll បាន។

-  Avocado Roll: សម្រាប់​អ្នក​ចូល​ចិត្ត​ផ្លែ​ប័រ​ និង​ Temaki ដែល​រុំ​សារាយ​ដូច​រៀង​ការ៉េម​អីចឹង​រសជាតិពិសេសម៉ង ។ 

Sashimi: អ្វី​ដែល​ ​FoodBuzz ចូល​ចិត្ត​ជាង​គេ​បំផុត​នោះ​គឺ​សាច់​ត្រី​ស្រស់ៗដែលមាននៅពីលើ។ 

ក្រៅ​ពី​​ Sushi​ ទាំង​អស់​នេះ ​Sushi Chef ក៏មានម្ហូប​ផ្សេង​ៗល្បី​ដូចជាមីស៊ុប Ramen បាយ​ប្រអប់​ Bento រួម​ជាមួយ​អាហារ​បន្ទាប់​បន្សំ​ដូចជា Yakitori ដែល​ជា​ប្រភេទ​ម្ហូប​សាច់អាំង​ គាវ​បំពង​ ​Gyoza និង​សាឡាដ។ 

នៅ Sushi Chef​ ក៏មានបម្រើ​ការ​កម្ម៉ង់​ជាច្រើនបែបសម្រាប់លោកអ្នកផងដែរ ដូចជា​ មាន​រៀប​ចំ​ជា​អាហារ​ឈុត​ជា​ច្រើន​ដែល​មាន​ Sushi គ្រប់ប្រភេទ​លាយ​គ្នា។ Special set​ គឺជា​ឈុត​តូច​សម្រាប់​ញ្ញ៉ាំ​គ្នា​ម្នាក់​ឫពី​នាក់​ និងឈុត​ធំដែលជា Family set​ ដែល​ក្នុង​ឈុត​នេះ​អ្នក​អាច​ផ្លាស់​ប្ដូរ​រវាង​សាច់​ត្រី​សាល់ម៉ុង​ និង​ធូណា​បាន​។ ក្នុង​ការ​រៀប​ចំ​មុខ​ម្ហូប​វិញ​អ្នក​គ្រាន់​តែ​រង​ចាំ​រយៈពេល​ប្រហែល​​ 10 ទៅ 15 នាទីនោះម្ហូប​របស់​អ្នក​និង​មក​ដល់​តុ​តែ​ម្តង​។ 

មោះ FoodBuzz ប្រាប់គន្លឹះមួយ ពេលមកញុំាំអាហារនៅ Sushi Chef កុំភ្លេចក្លែមជាមួយ Asahi គឺថារសជាតិឆ្ងាញ់ថ្វេដង​ ពីព្រោះ​ Asahi​ នឹង​បង្កើន​រសជាតិ​ Sushi​ ស្រស់ៗឲកាន់​តែ​ឆ្ងាញ់​។ ប្រសិន​បើ​អ្នក​មាន​កម្មវិធី​ខួប​កំណើត​ ​ក៏អាច​កម្ម៉ង់​នំ​ខេក ​Sushi ហើយ​សរសេរ​ពាក្យ​ជូនពរ​បាន​ផង​ដែរ​ អស្ចារ្យទេ? អស្ចារ្យណាស់ ។ 

ពិសេសពី​នេះ​ទៅ​ទៀត​លោកអ្នក​នឹងទទួល​បាន​ការ​បញ្ចុះ​តម្លៃ​10%ប្រសិន​បើ​អ្នក​មានកាតសមាជិក​របស់ Sushi Chef ហើយ​អ្នក​ក៏អាច​ចុះ​ឈ្មោះ​ជា​សមាជិក​ថ្មី​ដោយ​គ្រាន់​តែ​ចំណាយ​3$ក្នុង​មួយ​ឆ្នាំ​។ 

Sushi Chef គឺ​ជា​ហាង ​Sushi តែមួយគត់នៅ​ក្នុងទីក្រុង​ភ្នំពេញ​ដែល​មាន​រសជាតិ​ឆ្ងាញ់​និង​មាន​តម្លៃ​សមរម្យ​ទៀតផង អញ្ចឹង​កុំ​ភ្លេច​សាក​ជាមួយ Sushi Chef ទាំង​អស់​គ្នា​ណា​។ Sushi Chef មានសាខា4កន្លែងធំៗនៅទីក្រុងភ្នំពេញដូចជាសាខាទូលគោក សាខាបឹងកក់ សាខាបឺងកេងកង និងសាខាទូលទំពូង  

Sushi Chef - Khalandale

  • Khalandale Mall, Ground Floor (Lot 002), City Center Blvd, Boeung Kok Village, Sangkat Sras Chork, Khan Daun Penh, Phnom Penh
  • 010 913 913

អត្ថបទគួរតែអានបន្ទាប់