ធានាថាប្លែកមាត់! របៀបធ្វើពងមាន់ឆាអម្ពិលទុំ ងាយៗ រសជាតិឆ្ងាញ់!

ផ្លាស់ប្តូររសជាតិពងមាន់ស្ងោរធម្មតា​ ដោយសាកមកធ្វើពងមាន់ឆាអម្ពិលទុំញ៉ាំម្តងមើល! ជាមួយគ្រឿងផ្សំដែលងាយស្រួលរក និងវិធីធ្វើងាយៗ អ្នកទាំងអស់គ្នានឹងទទួលបានម្ហូបឆ្ងាញ់ប្លែកមួយចាន។ តោះ! រៀនធ្វើញ៉ាំទាំងអស់គ្នា។ 

#គ្រឿងផ្សំ៖

  • ពងមាន់៦គ្រាប់
  • ប្រេងឆា
  • ស្លឹកជីវ៉ាន់សុ៊យ
  • ខ្ទឹមក្រហមបំពង
  • ក្រហម


#សម្រាប់ទឹកអំពិលទុំ

  • ស្ករត្នោត ២០០ក្រាម
  • ទឹក ៤ស្លាបព្រាបាយ
  • ទឹកត្រី ២ ១/២ ស្លាបព្រាបាយ
  • ទឹកអំពិលទុំ (Tamarind concentrate) ២ស្លាបព្រាបាយ
  • គល់ស្លឹកគ្រៃ១ដើម (ដំតិចៗរួចកាត់ជាដុំៗ)
  • ម្ទេសហុយ ១/២ ស្លាបព្រាកាហ្វេ

#របៀបធ្វើ៖

១. ដាក់ពងមាន់ស្ងោររយៈពេល៥នាទី រួចស្រង់ពងមាន់ទៅត្រាំក្នុងទឹក និងបកសំបកពងមាន់ចេញ 

២. បន្ទាប់មកដាក់ខ្ទះរួចដាក់ប្រេងឆាចូលហើយបើកភ្លើងឱ្យក្តៅ។ រួចដាក់ពងមាន់ចូលរយៈពេល៣នាទី រហូតដល់ផ្នែកខាងក្រៅនៃពងមាន់ស្រួយ។

៣. ប្រើប្រេងដដែលសម្រាប់បំពងខ្ទឹមក្រហម។

៤. ចាប់ផ្ដើមធ្វើទឹកជ្រលក់ដោយ ដាក់ទឹកនិងលាយគ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់ទាំងអស់ក្នុងខ្ទះរួចកូរវាឲ្យចូលគ្នាល្អនិងឡើងខាប់សឹមបិទភ្លើង។

ជាចុងក្រោយរៀបពងមាន់ ដាក់ក្នុងចាន រួចស្រូបទឹកអំពិលទុំ និង រោយស្លឹកជីវ៉ាន់ស៊ុយ ខ្ទឹមបំពងនិងម្ទេសពីលើជាការស្រេច។ កុំភ្លេចហ៎ា! ញ៉ាំពងមាន់ជូរអែមជាមួយនឹងភេស្ជជៈ Pepsi ត្រជាក់ៗដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់៕ 

អត្ថបទគួរតែអានបន្ទាប់