របៀបធ្វើ 7UP Soju Cocktails ពីរប្រភេទនេះ ធានាថាជួយកាត់ស្រ្តេស ថ្ងៃចុងសប្តាហ៍

ចង់ឲ្យអាហារពេលល្ងាចកាន់តែឆ្ងាញ់ថែមមួយកម្រិតទៀតអត់? ម៉ោះមករៀនធ្វើ 7UP Soju Cocktail ដែលកំពុងតែពេញនិយមទាំង២ប្រភេទនេះទាំងអស់គ្នា ត្រូវការគ្រឿងផ្សំធម្មតាៗតែប៉ុន្មានមុខ ហើយស្រួលធ្វើទៀត សំខាន់រសជាតិអេមកប់!


១. Soju Yakult

#គ្រឿងផ្សំ៖

  • Soju ២កូនកែវ
  • ទឹកដោះគោជូរ Yakult ២កូនកែវ
  • ទឹកកក
  • 7UP

#របៀបធ្វើ៖

១.​ ចាក់ Soju​ ចំនួន ២កូនកែវចូលក្នុងកែវធំល្មម

២​. បន្ទាប់មក ចាក់ទឹកដោះគោជូរ Yakult ២កូនកែវចូល

៣. កូរឲ្យសព្វ រួចដាក់ទឹកកកចូល

៤. បន្ថែមជាមួយ 7UP ពីលើជាការស្រេច

២. Melona-Ju

#គ្រឿងផ្សំ៖

  • Soju ២កូនកែវ
  • ការ៉េមដើមរសជាតិត្រសក់ស្រូវ (Melona)
  • ទឹកកក
  • 7UP

#របៀបធ្វើ៖

១. ចាក់ Soju​ ចំនួន ២កូនកែវចូលក្នុងកែវ

២. ដាក់ការ៉េម​ Melona ចូល

៣. បន្ទាប់មកដាក់ទឹកកកចូលរួចកូរចូលគ្នាឲ្យសព្វ

៤. បន្ថែមជាមួយ 7UP បរិមាណពី៥០ ទៅ ៧០មីលីលីត្រ ជាការស្រេច៕ 

អត្ថបទគួរតែអានបន្ទាប់