រៀនធ្វើ "មីញាំបង្គា ទឹកប្រហុក" បែបថៃជាមួយនឹងរូបមន្តថ្មី!

យើងធ្លាប់តែញ៉ាំបុកល្ហុង បុកពោត ឬ បុកគ្រឿងសមុទ្រ ត្រូវហ្អេ? និយាយតាមត្រង់ អោយតែញ៉ាំប្រភេទគ្រឿងបុកអញ្ចឹងដឹងតែនឹកដល់ប្រទេសថៃតែម្តង! ថ្ងៃនេះ FoodBuzz បានចេញនូវមុខម្ហូបថ្មីមួយទៀតហើយ ដែលមានរសជាតិបែបថៃៗចឹងហា! បុកមី មានគ្រប់រសជាតិតែម្តងមិនអោយរំលងមួយទេ!

គ្រឿងផ្សំ៖

ខ្ទឹមស ២កំពឹស

ម្ទេសស្រស់ តាមចំណូលចិត្ត

ម្ទេសក្រៀម តាមចំណូលចិត្ត

ទឹកអំពិលទុំ ១ស្លាបព្រាបាយ

ស្ករត្នោត ១ស្លាបព្រាបាយ

ទឹកប្រហុកដបស្រាប់ ២ស្លាបព្រាបាយ

ទឹកត្រីបុក ១ស្លាបព្រាបាយ

ក្រូចឆ្មា ១ចំណិត

ប៉េងប៉ោះ តាមចំណូលចិត្ត

មីកញ្ចប់ ២កញ្ចប់

ខ្ទឹមក្រហម តាមចំណូលចិត្ត

ជីរណា តាមចំណូលចិត្ត

បង្គាស្រុះឆ្អិន តាមចំណូលចិត្ត

សាច់ប៉ាត់តេ តាមចំណូលចិត្ត

វិធីធ្វើ៖

១. ដាក់ខ្ទឹមស ម្ទេសស្រស់ ម្ទេសក្រៀម បុកអោយម៉ត់ល្អ រួចដាក់ទឹកអំពិលទុំ 

២. ដាក់ស្ករត្នោត ចាក់ទឹកប្រហុក និងទឹកត្រីបុក ច្របាច់ក្រូចឆ្មាមួយចំនិតឬតាមចំណូលចិត្ត

៣. ដាក់ប៉េងប៉ោះចូលច្របល់ជាមួយគ្រឿង រួចដួសដាក់ចានទុកច្របល់ជាមួយមីកញ្ចប់ស្រុះស្រាប់

៤. បន្ថែមខ្ទឹមក្រហម ជីរណា បង្គាឆ្អិន និងសាច់ប៉ាត់តេ រួចធ្វើការច្របល់អោយចូលគ្រឿងទាំងអស់សប់ល្អ ជាការរួចរាល់អាចទទួលបាន

យ៉ាងណាដែរអ្នកទាំងអស់គ្នាវិធីធ្វើងាយៗបែបនេះកុំចាំយូរអី ទៅផ្សារទិញគ្រឿងផ្សំធ្វើភ្លាមណា!

អត្ថបទគួរតែអានបន្ទាប់