មីខជើងទាសៀងហៃ - រសជាតិឈ្ងុយឆ្ងាញ់ប្លែក ល្បីប្រចាំតំបន់ច្បារអំពៅផ្ទាល់!

ដូចដែលដឹងហើយថាម្ដុំច្បារអំពៅ ជាតំបន់មួយដែលសម្បូរទៅដោយរបស់ញ៉ាំឆ្ងាញ់ៗ ពេញទឹកពេញដីតែម្ដង។ ហើយសម្រាប់ថ្ងៃនេះ FoodBuzz មានហាងមួយនៅម្ដុំច្បារអំពៅ មានលក់មីខជើងទាពិសេស រសជាតិឆ្ងាញ់។ ហាងមីខជើងទា សៀងហៃនេះ ថ្វីត្បិតតែទើបតែបើកបាន ៣ ឆ្នាំមែន តែហាងនេះមានឈ្មោះល្បីត្រង់រសជាតិឆ្ងាញ់ ប្លែកប្រចាំតំបន់ច្បារអំពៅតែម្ដង។

ទន្ទឹមនឹងមីខជើងទា ហាងនេះក៏មានមីដាក់សាច់ប៉ុន្មានប្រភេទទៀតដូចជា មីខពពុះសណ្ដែក មីខតៅហ៊ូ ដែលសុទ្ធតែមានរសជាតិឆ្ងាញ់ ជាជម្រើសតាមចំណង់ចំណូលចិត្ត។ ប៉ុន្តែបើសិនជាទៅសាកលើកទីមួយវិញ ក្រុមការងារ​ FoodBuzz យើងណែនាំឲ្យសាកមីខជើងទាតែម្ដង ព្រោះនេះជាមុខម្ហូបប្រចាំហាង​ បើបានសាក ដឹងតែឆ្ងាញ់ជក់មាត់មិនខាន។ 

ទឹកស៊ុបមួយចានៗគឺមានក្លិនឈ្ងុយផាក់ឡូវ និងមានជាតិល្មមឆ្ងាញ់ មិនបាច់ដាក់គ្រឿងថែមក៏ឆ្ងាញ់ដែរ! ទឹកស៊ុបដ៏ឈ្ងុយឆ្ងាញ់ រួមជាមួយមីទន់ផង ច្រឹបៗផង ជាមួយសាច់ ហើយរោយដោយស្លឹកជីវ៉ាន់ស៊ុយទៀត បង្កើតបានមីមួយចានដែលមានគ្រប់រសជាតិ។ មីនេះញ៉ាំពេលណាក៏ត្រូវ ញ៉ាំតែមួយចាន កម្លាំងពេញខ្លួនតែម្ដង!​ សម្រាប់តម្លៃវិញគឺមានចាប់ពី 8,000៛ ឡើងទៅណា៎។ 

មីខជើងទាសៀងហៃ

អត្ថបទគួរតែអានបន្ទាប់