រូបមន្តងាយៗធ្វើ ភ្លាត្រីសាល់ម៉ុនរុំប្រហិតសាច់ក្ដាម រសជាតិជូរហឹរ

ល្ងាចៗឡើងបើមានអី ជូរៗ ហឹរៗ ញ៉ាំជាមួយ Sting ត្រជាក់ៗ មិនដឹងអេមយ៉ាងម៉េចទេហ្ន៎? ឥឡូវសាករូបមន្តធ្វើភ្លាត្រីសាល់ម៉ុនរុំប្រហិតសាច់ក្ដាម ខាងក្រោមនេះទៅ ងាយធ្វើហើយ រសជាតិវិញឆ្ងាញ់កប់ម៉ង។

#គ្រឿងផ្សំ

  • ត្រីសាល់ម៉ុន
  • ប្រហិតឆៃថាវ
  • ការ៉ុត
  • ម្រះ 
  • សាច់ក្ដាម

#គ្រឿងផ្សំទឹកជ្រលក់

  • ម្ទេស៥គ្រាប់
  • ខ្ទឹមស៥កំពឹស
  • ប្រេងខ្យង ១ស្លាបព្រាបាយ
  • ទឹកត្រី ២ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករស ៣ស្លាបព្រាបាយ
  • ទឹកក្រូចឆ្មារ ៧០មីលីលីត្រ

#របៀបធ្វើ

១.ដាក់គ្រឿងផ្សំសម្រាប់ធ្វើទឹកជ្រលក់ក្នុងម៉ាស៊ីនក្រឡុក រួចក្រឡុកឲ្យសព្វ

២.​ ចាប់ផ្ដើមមូល សាល់ម៉ុនជាមួយប្រហិតសាច់ក្ដាម រួចហើយរៀបដាក់ចាន

៣. ជាចុងក្រោយយកទឹកជ្រលក់ដែលធ្វើរួចមកស្រោចពីលើតិចឫច្រើន តាមចំណង់ចំនូលចិត្តទៅ ញ៉ាំបានបាត់ តែបើចង់ឲ្យកាន់តែឆ្ងាញ់ កុំភ្លេចញ៉ាំជាមួយ Sting ត្រជាក់​ៗណ៎ា៕ 

អត្ថបទគួរតែអានបន្ទាប់