ម្ហូបជប៉ុនឆ្ងាញ់ៗណាស់! នៅ SaKaNa LaB​ ការណាត់ជួបរបស់អ្នកទាំងអស់គ្នាកាន់តែពិសេសទ្វេដង

សម្រាប់ចុងឆ្នាំ២០២០នេះ FoodBuzz ចង់ធ្វើការណែនាំកន្លែងដ៏សាកសម្យមួយសម្រាប់ការណាត់ជួបអាហារពេលល្ងាចដ៏ពិសេសរបស់អ្នកទាំងអស់គ្នានោះគឺហាង SaKaNa LaB ។ តោះមកមើលចំណុចពិសេសៗរបស់ហាងមួយនេះទាំងអស់គ្នា!

SaKaNa LaB ជាភោជនីយដ្ឋានជំនាញខាងអាហារសមុទ្រ ដែលមានរសជាតិពិតៗពីប្រទេសជប៉ុនផ្ទាល់។ SaKaNa LaB មានមុខម្ហូបប្លែកៗ និងមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនមុខ។​ ពិសេសជាងនេះទៅទៀតនោះ គឺហាងមួយនេះនាំយកត្រីពីប្រទេសជប៉ុនផ្ទាល់តែម្តង សម្រាប់ធ្វើម្ហូបជូនភ្ញៀវ។ នៅ SaKaNa LaB អនាម័យជាប្រការសំខាន់បំផុត ហេតុនេះហើយអ្នកទាំងអស់អាចមកពិសារបានដោយមិនបាច់បារម្ភឡើយ។​ លើសពីនេះបើបានទៅញ៉ាំនៅហាងបែបជប៉ុនមួយនេះ កុំភ្លេចស្រាបៀរ Asahi ត្រជាក់ៗណា។ ដាក់ម្ហូបមួយម៉ាត់ Asahi មួយក្អឿក រសជាតិឆ្ងាញ់កប់សារីម៉ង!

ក្រៅពីមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ ការរចនាហាង និងបរិយាកាសនៅ SaKaNa LaB ក៏មានលក្ខណៈដូចហាងនៅប្រទេសជប៉ុនផ្ទាល់ផងដែរ​ ទាំងការរចនាខាងក្រៅ និងខាងក្នុង។ ដូច្នេះបើចង់ទទួលយកបទពិសោធន៍បែបជប៉ុនៗ? មក SaKaNa LaB មកមិនខកបំណងទេ!

មួយវិញទៀត មុនពេលមកញ៉ាំនៅ SaKaNa LaB យកល្អកក់តុទុកអោយហើយណា ប្រយ័ត្នអត់កន្លែងអង្គុយ! សម្រាប់ការកក់ឬព័ត៏មានបន្ថែមអាចខលទាក់ទងតាមលេខទូរស័ព្ទ 085 986 915 ឬ តាម Facebook Page: SaKaNa LaB ផ្ទាល់៕

SaKaNa LaB

អត្ថបទគួរតែអានបន្ទាប់