ជិះកង់ទៅលេងម្តុំជ្រោយចង្វារ កុំភ្លេចចូលសាករាត្រីបាញ់ឆែវ

ដំណើរជិះកង់រកអីញាំបានទៅដល់មួយកន្លែងទៀត ដែលស្ថិតនៅតំបន់ជ្រោយចង្វារ ជិះទៅដល់កាលណា កុំរំលង ហាងរាត្រីបាញ់ឆែវ​ ណា៎។ ផ្អែកទៅលើឈ្មោះហាងក៏ដឹងដែរនៅទីនេះ បាញ់ឆែវជាអាហារលេខ១ដែលទទួលបានការគាំទ្រខ្លាំងជាងគេ។

សំបកស្រួយ សាច់ជ្រូកឆាជាមួយខ្ទឹមបារាំង ទឹកជ្រលក់ឆ្ងាញ់ បូករួមនឹងបន្លែស្រស់ៗ បានធ្វើឲ្យរាត្រីបាញ់ឆែវ ទទួលបានអ្នកចូលញ៉ាំច្រើនមែនទែន មិនថាអ្នកជិះកង់ ជិះម៉ូតូ ឬជិះឡាន គ្រាន់តែយើងជាអ្នកជិះកង់ រាងគ្រាន់បើបន្តិច ព្រោះបែកញើសបាន២ ៣ដំណក់ដែរល្មមចូលញាំ! ហាមសើច!

ក្រៅពីបាញ់ឆែវក៏មានគ្រឿងអាំង បំពង ស្ងោរ អប់ និយាយរួមច្រើនមុខណាស់ អ្នកទាំងអស់គ្នាអាចមើលបញ្ជីរាយមុខម្ហូបខាងក្រោមនេះបាន! ខ្ចិលរៀបរាប់!​ ហេហេ!

ឆ្ងាញ់វាឆ្ងាញ់ទៅហើយ តែបើបានបែកញើសខ្លះក៏ល្អដែរណ! បំណងល្អពី​ ក្រុមកង់ឆ្អឹងស៊ុប ជម្រុញឲ្យបងប្អូនជិះកង់ហាត់ប្រាណ!

អ្នកទាំងអស់គ្នាអាចជ្រើសយកផ្លូវសម្រាប់ជិះតាមផែនទីខាងក្រោមបាន៖

  • ផែនទី៖ https://goo.gl/maps/UokivrFx7kgutJSN7
  • គោលដៅចុងក្រោយ៖ រាត្រីបាញ់ឆែវ
  • ស្ថានភាពផ្លូវ៖ ផ្លូវធម្មតា និងឡើងស្ពាន
  • ចម្ងាយផ្លូវ៖ ប្រមាណ១៥គីឡូម៉ែត្រ
  • កន្លែងចេញដំណើរ៖ វិមានឯករាជ្យ

រាត្រីបាញ់ឆែវ

  • Tonle Sap Street corner Mekong River Street, Phnom Penh

អត្ថបទគួរតែអានបន្ទាប់