Rainy Cafe Studio ៖ ហាងកាហ្វេ រចនាបែបធម្មជាតិ ស្ងប់ស្ងាត់ល្អ មានទីតាំងម្ដុំមាត់ទន្លេ

មានទីតាំងនៅម្ដុំក្រោយវត្តឧណ្ណាលោម ហាង Rainy Cafe Studio មានបរិយាកាសល្អ ស្ងប់ស្ងាត់ និងជាកន្លែងដែលអាចរំងាប់អារម្មណ៍អាក្រក់ៗចោលទាំងអស់។​ 

ហាងនេះរចនា និងតុបតែងឡើងដោយម្ចាស់ហាងចិត្តល្អផ្ទាល់ដែលជាស្ថាបត្យករស្រីមួយរូប។ កន្លែងនេះពោរពេញទៅដោយដើមរុក្ខជាតិតូចធំស្រស់ៗ​ មានទាំងដើមផ្កាស្អាតៗ គួបផ្សំជាមួយគ្រឿងសង្ហារឹមឈើលាយពណ៌សភ្លឺៗ ធ្វើឲ្យមានអារម្មណ៌កក់ក្ដៅ និងស្រឡះក្នុងចិត្ត។ 

ហាង​ Rainy Cafe Studio មានលក់ម្ហូបនិងភេសជ្ជៈប្លែកៗជាច្រើនមុខ រិឯក្រុម FoodBuzz របស់ពួកយើងវិញចូលចិត្ត Rainy Frappe ជាងគេ។​ វាមានរសជាតិឆ្ងាញ់ ឈ្ងុយខ្ទិះដូងហើយមានរសជាតិកាហ្វេស្រាលស្រទន់ សាកសមសម្រាប់អ្នកមិនសូវចេះញ៉ាំកាហ្វេ។​ 

ក្រៅពីកាហ្វេ ហាងមួយនេះក៏មានភេសជ្ជៈបែបជូរអែមៗជាច្រើនមុខទៀតផងដែរ។ សម្រាប់ពួកយើងចូលចិត្តសូដាម្ជូរព្រឹក និងសូដាទៀបបារាំងជាងគេ ព្រោះវាមានរសជាតិជូរអែមៗ ត្រជាក់ៗ ត្រូវម៉ាច់ជាមួយអាកាសធាតុក្ដៅៗនៅប្រទេសយើងតែម្ដង។

ទន្ទឹមនឹងភេសជ្ជៈប្លែកៗជាច្រើនមុខ Rainy Cafe Studio​ ក៏មានមឺនុយម្ហូបផងដែរ។ មានទាំងបាយ ទាំងអាហារសម្រន់។ FoodBuzz ចូលចិត្តក្លែមភេសជ្ជៈជាមួយប្រហិតចៀន និងនំប៉័ងខគោជាងគេ។​​ ខគោមានរសជាតិដិតល្មម សាច់គោទន់ផុយល្អ និយាយរួមគឹមានគ្រប់រសជាតិ ឆ្ងាញ់តែម្ដង!

សរុបមក​​ហាង​ Rainy Cafe Studio សាកសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ ហើយចង់នៅឆ្ងាយពីសម្លេងរំខាននានា។ ឲ្យពិន្ទុ ៤.៥/៥​ តែម្ដង។ 

សម្រាប់ព័ត៌មានលំអិតបន្ថែម ឬប្រម៉ូសិនផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក Rainy Café Studio

Rainy Café Studio

  • 151 Preah Ang Yukanthor Street (19), Phnom Penh
  • 096 574 5777

អត្ថបទគួរតែអានបន្ទាប់