សាច់ចង្កាក់ចែហួរសម្ដីផ្អែម ក្នុងផ្សារបឹងកេងកង៖ ល្បីខ្លាំងថារសជាតិឆ្ងាញ់ តម្លៃក៏សមរម្យ ធ្លាប់សាកហើយនៅ?​

ធ្លាប់តែល្បីថាម្ដុំផ្សារបឹងកេងកងសម្បូររបស់ញ៉ាំឆ្ងាញ់ៗ ចឹងម៉ោះ! ឥឡូវមកស្គាល់កន្លែងឆ្ងាញ់មួយនៅក្នុងផ្សារបឹងកេងកងផ្ទាល់តែម្ដង គឺសាច់ចង្កាក់បឹងកេងកង ចែហួរសម្ដីផ្អែម។ នៅទីនេះមានលក់ម្ហូបជាច្រើនមុខ មានតាំងពីពងទាកូន ខ្យង ក្ដាមស្រែ ងាវ បង្កង មឹក ដែលស្រុះក្នុងទឹកដោះគោលាយទឹកដូង ផ្អែមតិចៗ ឆ្ងាញ់កប់សារី។ អ្វីដែលកាន់តែពិសេសគឺ សាច់ចង្កាក់ ដែលមានគ្រឿងក្នុងស្ងោរ ប្រហិតស្ងោរ​ ញ៉ាំជាមួយជ្រក់ល្ហុងស្រួយៗ ទឹកសៀងប្រៃផ្អែមល្មម ញ៉ាំមិនដឹងឆ្អែត!

កន្លែងនេះបើកលក់មកជាង ១៥ ឆ្នាំមកហើយ ដែលតមកពីជំនាន់ម្តាយគាត់ ដូច្នេះមានម៉ូយច្រើនលក់ដាច់ដុតដៃ ដុតជើងរាល់ថ្ងៃតែម្ដង។ ម្ហូបនៅទីនេះមានរសជាតិឆ្ងាញ់ លក់ដកដៃមិនរួចទាំងថៅកែ ទាំងបុគ្គលិក រវល់ខ្លាំងចាប់តាំងពីម៉ោង ១២ ថ្ងៃត្រង់ដល់ ម៉ោង ៥​ ល្ងាចតែម្ដង។ តម្លៃសមរម្យ រសជាតិឆ្ងាញ់ មករកបាននៅក្នុងផ្សារបឹងកេងកងណា!

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់ផេកហ្វេសប៊ុកដោយចុច៖ ចែហួរ សាច់ចង្កាក់បឹងកេងកង

ពោះជ្រូក ១៦៨​ ចែហួរស៊ុបចង្កាក់បឹងកេងកង

អត្ថបទគួរតែអានបន្ទាប់