MU-IN 無 BBQ៖ ហាងសាច់អាំងរសជាតិបែបកូរ៉េកាត់ខ្មែរទើបបើកថ្មីនៅម្ដុំទួលគោក

MU-IN 無 BBQ ជាហាងសាច់អាំងកូរ៉េមួយកន្លែងដែលទើបតែបើកថ្មីថ្មោង និងមានទីតាំងនៅម្ដុំទួលគោកតែម្ដង។ MU-IN 無 BBQ មានទាំងសាច់អាំង និងម្ហួបកូរ៉េផ្សេងៗទៀតជាច្រើនមុខដែលមានតម្លៃសមរម្យ។

MU-IN 無 BBQ មានការតុបតែងបែបអវកាស ដែលមានការលម្អដោយរូបព្រះច័ន្ទ និងការលាបពណ៌ដែលស៊ីទៅនឹងការតុបតែងថ្មីប្លែកនេះ។ ហាងនេះក៏មានបរិយាកាសល្អ មានអនាម័យ និងធំទូលាយទៀតផងសម្រាប់ការអង្គុយញ៉ាំសាច់អាំងជាមួយមិត្តភក្ដិ និងគ្រួសារ។

MU-IN 無 BBQ មានសាច់អាំងច្រើនប្រភេទដែលមានដូចជា សាច់គោ សាច់ជ្រូក សាច់មាន់ និងគ្រឿងសមុទ្រស្រស់ៗ ថែមទាំងមានតម្លៃសមរម្យទៀតផង។ សាច់អាំងក៏មានមកជាមួយគីមឈី បន្លែ និងទឺកជ្រលក់ដែលក្នុងនោះមានទឹកត្រីកោះកុងដែលបង្ហាញថាសាច់អាំងនៅទីនេះមានលក្ខណៈបែបកូរ៉េកាត់ខ្មែរ។ 

MU-IN 無 BBQ មិនមែនមានតែសាច់អាំងមួយមុខនោះទេ! នៅទីនេះក៏មានអាហារកូរ៉េជាច្រើនមុខទៀតដូចជា​ Tteokbokki, Jajangmyeon និងផ្សេងទៀត ដែលរសជាតិក៏បែបកូរ៉េកាត់ខ្មែរដូចសាច់អាំងអ៊ីចឹង។ MU-IN 無 BBQ ក៏មានភេសជ្ជៈផ្សេងៗ និងពិសេសគឺស្រាកូរ៉េដូចជា Soju និង Makgeolli សម្រាប់ញ៉ាំជាមួយម្ហូបឲ្យមានរសជាតិកាន់តែឆ្ងាញ់។ 

MU-IN 無 BBQ

  • 37c, St600, Sangkat Beoungkak 2, Khan Tuol Kork, Phnom Penh
  • 015 306 321

អត្ថបទគួរតែអានបន្ទាប់