ស្រួយខ្ញោកតែម្តង! តោះរៀនធ្វើ Mozzarella Cheese Corn Dog​ នៅផ្ទះ​ ងាយៗ រសជាតិឆ្ងាញ់កប់សារី

មិនឲ្យល្បីម៉េចបើរសជាតិឆ្ងាញ់កប់ដល់ម្លឹង! សំបកខាងក្រៅស្រួយៗ តែពីក្នុងមានឈីសទន់ល្មើយ។ អ៊ីចឹងហើយថ្ងៃនេះ FoodBuzz នឹងមកបង្ហាញពីរបៀបធ្វើ Mozzarella Cheese Corn Dog ដល់អ្នកទាំងអស់គ្នា៖ 

#គ្រឿងផ្សំ៖

  • សាច់ក្រក
  • Mozzarella cheese
  • ម្សៅបំពង (ឬ All-purpose flour) ចំនួន​ ២៤០ក្រាម
  • អំបិល១/៤នៃ​ស្លាបព្រាកាហ្វេ
  • ស្ករសចំនួន៤៥ក្រាម
  • ពងមាន់១គ្រាប់
  • ទឹកដោះគោបរិមាណ ២៤០មីលីលីត្រ
  • កម្ទេចនំបុ័ង ២០០ក្រាម
  • ប្រេងឆា
  • ទឹកម្ទេស និង​ mustard

#របៀបធ្វើ៖

១.​ ហាន់សាច់ក្រក់ជាពីរ​ រួចយកចង្កឹះមកចាក់ទម្លោះវា

២. បន្ទាប់មកយកទៅដោតជាមួយ Mozzarella cheese stick

៣. រួចលាយម្សៅបំពង (ឬ All-purpose flour) ជាមួយអំបិល ស្ករស ព​ងមាន់ និងទឹកដោះគោបន្ទាប់មកកូរឲ្យសព្វរហូតវាចូលគ្នាល្អ បន្ទាប់មកចាក់វាចូលកែវដែលរាងវែង

៤. ចាក់កម្ទេចនំបុ័ងរៀបដាក់ចាន 

៥. បន្ទាប់មកយកសាច់ក្រក់ដែលបានដោតជាមួយ Mozzarella Cheese នោះមកជ្រលក់ក្នុងល្បាយម្សៅដែលនៅបានទុកក្នុងកែវវែង ហើយយកវាទៅប្រលាក់ជាមួយកម្ទេចនំបុ័ងឲ្យសព្វ

៦.ជំហានបន្ទាប់ បើកភ្លើងប្រើកម្ដៅពាក់កណ្ដាលរួចចាក់ប្រេងឆាចូលខ្ទះ ដាក់សាច់ក្រកបំពងម្ដង១ ត្រលប់វាចុះឡើង រងចាំប្រមាណ៣នាទីនោះសំបកវានឹងមានពណ៌ត្នោតដិតហើយឆ្អិនល្អ៕

ឃើញអត់មានអីពិបាក! ធ្វើហើយញ៉ាំក្ដៅៗ ឆ្ងាញ់កប់សារីតែម្តង។ លើសពីនេះបើបានញ៉ាំជាមួយ Pepsi ត្រជាក់ៗទៀតកាន់តែមានជាតិទ្វេរដង៕ 

 

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

អត្ថបទគួរតែអានបន្ទាប់