Market Café Restaurant & Lounge ភោជនីយដ្ឋានបើកថ្មីបែប Premium នៅ Hyatt Regency Phnom Penh!

ឲ្យតែពេលចុងសប្តាហ៍ មិនដឹងថាគួរទៅរកញ៉ាំអីនៅកន្លែងណាប្លែកៗ ដែលទើបបើកថ្មីសោះ! ចង់រកកន្លែងដែលមានបរិយាកាសល្អ និង ម្ហូបឆ្ងាញ់ៗប៉ុន្តែអត់ស្គាល់?​​ កុំបារម្ភ FoodBuzz មានភោជនីយដ្ឋានដ៏ពិសេសមួយសម្រាប់ណែនាំជូនអ្នកទាំងអស់គ្នានោះគឺ Market Café Restaurant & Lounge ដែលទើបតែបើកបម្រើជូនអតិថិជនកាលពីពេលថ្មីៗនេះ។ 

ភោជនីយដ្ឋានមួយនេះស្ថិតនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Hyatt Regency Phnom Penh ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង សំខាន់ដើរតែមួយជំហានដល់សារៈមន្ទីរជាតិ។ មុននឹងដឹងថាម្ហូបនៅទីនេះមានអ្វីខ្លះ ឥឡូវយើងក្រឡេកទៅមើលអគារប្រវត្តិសាស្រ្តដែលបន្សល់តាំងពីសម័យអាណានិគមបារាំងនៅទីនេះដែលគេរក្សាទុកនិងកែច្នៃយ៉ាងស្អាត!

គ្រាន់តែដើរចូលភ្លាមអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ស្ញប់ស្ញែងជាមួយនឹងការរចនានៅទីនេះ។ បើនិយាយពីបរិយាកាសក្នុងភោជនីយដ្ឋាននេះវិញគឺធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ថ្លា និង គួរឲ្យចង់អង្គុយទទួលទានអាហារ ឬ កាហ្វេតែម្ដង!

ជាពិសេសភោជនីយដ្ឋាន Market Café Restaurant & Lounge មានបម្រើជូននូវកាហ្វេ និង ម្ហូបអាហារទាំងបែបអឺរ៉ុប និង អាស៊ី ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រួមផ្សំជាមួយការរៀបចំយ៉ាងស្អាត ថែមទាំងមានអនាម័យ និង គុណភាពខ្ពស់ទៀតផង។ កុំភ្លេចញ៉ាំកាហ្វេ Hot Latte ផងព្រោះអ្នកឆុងកាហ្វេនៅទីនេះមានថ្វីដៃពិសេសខាងធ្វើ Latte Art ណា៎។

ក្រៅពីកាហ្វេក៏មាន Afternoon tea សម្រាប់អ្នកទាំងអស់គ្នាផងដែរ ដែលមានលក្ខណៈជាឈុត ជាមួយអាហារ ឬ នំទៀតណ៎! តោះចាំអង្កាល់ទៀតណាត់មិត្តភក្តិទៅញ៉ាំអាហារ និងកាហ្វេនៅ Market Café Restaurant & Lounge ចុងសប្តាហ៍នេះម៉ងទៅ! សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចទំនាក់ទំនងតាមលេខទូរស័ព្ទ 023 600 1234 ឬចូលទៅកាន់ Facebook page ឈ្មោះ Hyatt Regency Phnom Penh

Market Café Restaurant & Lounge

  • #55, Street 178, Sangkat Chey Chumnas, Phnom Penh
  • 023 600 1234

អត្ថបទគួរតែអានបន្ទាប់