ហាងជប៉ុនលាក់ខ្លួន! តោះមកសាកឈុតអាហារ Kaiseki នៅហាង Manpugu Japanese Restaurant ម្តងមើល!

Manpugu Japanese Restaurant ជាហាងម្ហូបជប៉ុនលាក់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍មួយនៅក្នុងផ្លូវលំតំបន់ទន្លេបាសាក់ ដែលមានបម្រើជូននូវអាហារឆ្ងាញ់ៗ ទាំងអាហារថ្ងៃត្រង់ និងអាហារពេលល្ងាច! លាក់ខ្លួនមែនពិតប៉ុន្តែហាងមួយនេះមានកន្លែងអង្គុយធំទូលាយមែនទែន ហើយបើនិយាយពីរសជាតិម្ហូបវិញឲ្យមេដាយម៉ង។ ហាងមួយនេះចាប់បើកដំណើរការតាំងពីដើមឆ្នាំ២០២០មក ដោយម្ចាស់ហាងជាជនជាតិតៃវ៉ាន់និងជាចុងភៅប្រចាំហាងផ្ទាល់ផងដែរ។

ជាពិសេសគ្រាន់តែឈានជើងចូលហាងនេះភ្លាម អ្នកទាំងអស់គ្នានឹងទទួលបានអារម្មណ៍ដូចបានទៅប្រទេសជប៉ុនផ្ទាល់អ៊ីចឹង គួបផ្សំជាមួយនឹងការរចនាបែបបុរាណលាយសម័យ ធ្វើអោយការទទួលទានអាហារនៅទីនេះមានបរិយាកាសប្លែកខុសពីហាងដទៃទៀត។ មិនថាតែការរចនានិងបរិយាកាសហាងនោះទេ សូម្បីរសជាតិអាហារក៏ឆ្ងាញ់បែបជប៉ុនពិតៗដែរ!

ម្យ៉ាងវិញទៀតអ្នកទាំងអស់គ្នាកុំបាច់បារម្ភពីគុណភាពគ្រឿងសមុទ្រនៅទីនេះព្រោះ Manpugu Japanese Restaurant នាំចូលតែគ្រឿងសមុទ្រស្រស់ៗ និងមានគុណភាពខ្ពស់ពីប្រទេសជប៉ុនផ្ទាល់តែប៉ុណ្ណោះ។ អ្វីដែលពិសេសជាងនេះទៅទៀតស្រាជប៉ុនជាច្រើនប្រភេទនិងស្រាបៀរ Asahi ដែលល្បីខ្លាំងនៅជប៉ុននោះក៏មានលក់នៅទីនេះដែរ។

សម្រាប់ឈុតអាហារថ្ងៃត្រង់ (Manpugu Daily) និងឈុតអាហារពេលល្ងាច (Kaiseki) នៅហាងមួយនេះវិញពិតជាពិសេសប្លែកពីហាងដទៃទៀត គឺថាមុខម្ហូបត្រូវបានរៀបចំឡើងតាមរដូវកាល និងត្រូវបានជ្រើសរើសជាពិសេសដោយមេចុងភៅផ្ទាល់។ ម្ហូបជប៉ុនគុណភាពខ្ពស់ រសជាតិឆ្ងាញ់ ហើយតម្លៃសមរម្យទៀតផង! ស្រមៃមើលថាបានញ៉ាំអាហារសមុទ្រស្រស់ៗ ជាមួយនឹងស្រាបៀរ Asahi ត្រជាក់ៗ មិនដឹងឆ្ងាញ់កម្រិតណាទៅ? លើសពីនេះក៏មានបង្អែម ឬផ្លែឈើទុកញ៉ាំលាងមាត់ទៀតផងដែរ។

សម្រាប់អ្នកដែលចង់កក់តុទុកមុនអាចទំនាក់ទំនងមកហាង Manpugu Japanese Restaurant ផ្ទាល់បានដែលមានលេងទូរស័ព្ទ 090 910 000 ឬតាមរយៈ Facebook page, Manpugu Japanese Restaurant។​ តោះ! បបួលគ្នាទៅល្ងាចហ្នឹងម៉ងទៅ៕

Manpugu Japanese Restaurant

អត្ថបទគួរតែអានបន្ទាប់