គុយទាវទសវត្សរ៍៦០៖ គុយទាវ​ មីស៊ុប គុយទាវឆា​ មីឆា​​ មីគោក ល្បីឆ្ងាញ់នៅ Eden Garden

ថ្ងៃនេះ FoodBuzz សុំណែនាំនូវហាងលក់គុយទាវមួយកន្លែងដែលមានការគាំទ្រយ៉ាងច្រើនពីអតិថិជនមិនដាច់តែម្តងនោះគឺ ហាង​គុយទាវទសវត្សរ៍៦០ ដែលល្បីមកជាយូរឆ្នាំមកហើយ។

សម្រាប់អ្នកដែលចូលចិត្តញ៉ាំគុយទាវឆ្ងាញ់ឬក៏័មីស៊ុប គុយទាវឆា​ មីឆា​​ មីគោក លោកអ្នកអាចមកទីនេះបានដោយសារនៅទីនេះមានម្ហូបទាំងប៉ុន្មានមុខនេះដែលមានរសជាតិឌិតឆ្ងាញ់ ហើយជាពិសេសនោះគឺមានសាច់ច្រើនៗ ក៏ដូចជាទឹកជ្រលក់ឆ្ងាញ់ផងដែរ។​ សាច់ផាក់ឡូវ ប្រហិតត្រីគឺសុទ្ធតែធ្វើដោយហាងផ្ទាល់ណា៎អ៊ីចឹងគឺធានាថាអនាម័យតែម្តង។

គុយទាវនៅទីនេះគឺមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនដោយសាររសជាតិនៃអាហារ តម្លៃ សេវាកម្ម និង អនាម័យផងដែរ។ នេះជាហេតុដែលធ្វើឲ្យហាងគុយទាវមួយនេះមានភ្ញៀវចេញចូលមិនដាច់សោះតែម្តង។​ បើអ្នកទាំងអស់គ្នាចង់សាកអាចមកសាកបានណានៅ ហាង​គុយទាវទសវត្សន៍ ៦០​។​

គុយទាវទសវត្សន៍ ៦០-Kuy Teav 60s

អត្ថបទគួរតែអានបន្ទាប់