មកស្គាល់ហាងកាហ្វេកូនកាត់ស្កាយបារថ្មីមួយនៅម្ដុំបឹងកេងកង

Koffie Cafe & Patisserie ជាហាងកាហ្វេដែលមានរហូតទៅដល់ 3 ជាន់ឯណោះ។ អ្វីដែលប្លែកជាងគេនោះគឺល្ងាចឡើងហាងកាហ្វេដែលនៅជាន់ទី 3 នេះបានប្រែក្លាយទៅជាស្កាយបារ ដែលមានបម្រើជូននូវម្ហូបជាច្រើនមុខ។ 

ក្នុងចំណោមភេសជ្ជៈក្នុងហាងទាំងអស់ ម្ចាស់ហាងក៏សុំណែនាំដូចជា​ Koffie Coffee ​ដែលជាកាហ្វេប្រចាំហាង។ បន្ទាប់មកក៏មានដូចជាស្រ្តប៊ើរីហ្រ្វេបដែលក្រឡុកជាមួយផ្លែ ស្រ្តប៊ើរីស្រស់ៗតែម្តង។ ចុងក្រោយគេយើងក៏មានជា​ ទឹកឪឡឹកសូដាផងដែរ។ 

ចំពោះម្ហូបវិញពួកយើងសុំណែនាំជាំមួយ ស្តេកសាច់គោ ស្ពាកហ្គេតទីគ្រឿងសមុទ្រ និង​​ ឡុកឡាកសាច់គោ។ ម្ហូបទាំអស់ត្រូវបានចម្អិនថ្មីៗជូនអតិថិជនតែម្តង។​​ 

Koffie Cafe & Patisserie​ មាននំមួយដែលពិសេសហើយគេឲ្យឈ្មោះថា Kraffle ដែលជានំកូនកាត់ Croissant និង​ Waffle.

តម្លៃ៖ $-$$

ផែនទី៖ https://goo.gl/maps/We6w2PCqYi1Q15An6

Koffie Cafe & Patisserie-BKK

  • Street 51 corner Street 322, Sangkat Boueng Keng Kang 1
  • 070982168

អត្ថបទគួរតែអានបន្ទាប់