ចង់ចាក់ខ្ចៅចាក់ខ្យង កុំភ្លេចហាងខ្ចៅស្រីភ្លោះទួលទំពូង! រសជាតិឆ្ងាញ់គ្មានពីរ!

នៅភ្នំពេញយើង Street food មានច្រើនកន្លែងណាស់ តែហាងដែលមានលក់ខ្យងខ្ចៅឆ្ងាញ់ៗមិនសូវមានច្រើនទេ។ ហើយបើអ្នកទាំងអស់គ្នាចង់ញ៉ាំខ្ចៅខ្យងឆ្ងាញ់មិនបាច់ទៅណាឆ្ងាយទេ មកត្រឹមហាង ខ្ចៅស្រីភ្លោះទួលទំពូង ដឹងតែពេញចិត្តតែម្ដង!

ហាងខ្ចៅស្រីភ្លោះទួលទំពូងជាហាងដែលល្បីឈ្មោះជាយូរមកហើយ ដែលអ្នកនៅម្តុំទួលទំពូងសុទ្ធតែធ្លាប់ស្គាល់។ នៅទីនេះមិនត្រឹមតែមានលក់ខ្ចៅ ខ្យងនោះទេ សូម្បីតែលាសក៏មានដែរ ហើយថែមទាំងមានអាហារសម្រន់ឆ្ងាញ់ៗជាច្រើនមុខទៀតសម្រាប់ជ្រើសរើសទៀតផង។

ក្នុងនោះមានដូចជាពងមាន់អាំង ស្លាបមាន់ កង្កែប ប្រហិត ពងទាកូន និងពងក្រួចជាដើម។ ឃ្លានអី មានហ្នឹងតែម្តង! ហើយបើនិយាយពីតម្លៃវិញគឺពិតជាសមរម្យ។ រីឯភេសជ្ជៈក៏មានច្រើនជម្រើសដូចគ្នា មានទឹកក្រូចជាច្រើនប្រភេទ ហើយភេសជ្ជៈដែលខ្វះមិនបាននោះគឺទឹកអំពៅផ្អែមៗ ត្រជាក់ចិត្តក៏មានដែរ!

ក្រៅពីមានអាហារសម្រន់ឆ្ងាញ់ៗជាច្រើន ហាងមួយនេះក៏មានទីធ្លាហាងធំទូលាយសម្រាប់ទទួលអ្នកទាំងអស់គ្នាផងដែរ។ អ៊ីចឹងពេលចប់កូវីដអី ហៅមិត្តភក្តិទៅចាក់ខ្ចៅជុំគ្នាម្តង! សម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចខលតាមរយៈលេខទូរស័ព្ទ 070 556 779​ ឬតាមរយៈ Facebook page ខ្ចៅស្រីភ្លោះទួលទំពូង ក៏បាន៕

ខ្ចៅស្រីភ្លោះទួលទំពូង - Khchaw Srei Phloh

អត្ថបទគួរតែអានបន្ទាប់