ថ្មី! KFC Balinese Crunch ស្រួយឆ្ងាញ់ ជូរតិចហឹរតិច! ដូចកំពុងញ៉ាំនៅកោះបាលីអ៊ីចឹង!

មឺនុយថ្មីរបស់ KFC លើកនេះ ថ្មីប្លែកទៀតហើយ! ធានាថារសជាតិឆ្ងាញ់ជាប់មាត់ ដូចបានទៅញ៉ាំនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ពិតៗអ៊ីចឹង។

ឮតែឈ្មោះ Balinese Crunch ក៏អាចដឹងបានដែរថាពិសេសត្រង់អ្វី គឺរសជាតិជូរហឹរ ជាការបំផុសគំនិតចេញពីកោះបាលី ដែលជាទីប្រាថ្នានៃមនុស្សជាច្រើន។ លើសពីសាច់មាន់បំពងស្រួយហឹរធម្មតារបស់ KFC! Balinese Crunch មានរសជាតិពិសេសប្លែកពីគេ ដោយមានការរួមបញ្ចូលគ្នានៃរសជាតិហឹរ ជូរ និងប្រៃ ផ្អែម សែនឆ្ងាញ់ជាប់មាត់។

បើក្រឡេកមើលពីគ្រឿងទេស និងគ្រឿងផ្សំគោល ដែលយើងអាចមើលឃើញខ្លះៗពីលើស្រទាប់សម្បកស្រួយនៃសាច់មាន់តែម្តងនោះ យើងឃើញមានដូចជា ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ និងគ្រឿងទេសពិសេសៗជាច្រើនផ្សេងទៀតរួមបញ្ចូលគ្នា។ ពេលដាក់បញ្ចូលគ្នាបែបនេះទៅ ញ៉ាំមួយម៉ាត់ៗ ពិតជាមានអារម្មណ៍ថាឆ្ងាញ់ប្លែកមែន!

ពិពណ៌នាយ៉ាងណា ក៏មិនស្មើនឹងការខាំទំពារឲ្យស្គាល់រសជាតិដោយផ្ទាល់ដែរ ត្រូវទេ? ហេតុនេះហើយ កុំភ្លេចសាក Balinese Crunch នៅគ្រប់សាខារបស់ KFC ដើម្បីឲ្យដឹងច្បាស់ណា៎! 

អ្នកទាំងអស់គ្នាអាចកុម្ម៉ង់​ Balinese Crunch បា​ននៅគ្រប់សាខារបស់​ KFC ឬកុម្ម៉ង់តាមរយៈលេខទូរស័ព្ទ ០២៣ ៩៩​៦ ០០០/ ០៧០​ ៨៩៦ ០០០ សម្រាប់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ឬ (Call & Collect) ខលកុម្ម៉ង់ មុនពេលទៅទទួលនៅហាង KFC ផ្ទាល់​! ហើយសម្រាប់ព័ត៌មានលម្អិតផ្សេងៗ សូមចូលទៅកាន់ផេកហ្វេសប៊ុក KFC Cambodia

KFC Cambodia

អត្ថបទគួរតែអានបន្ទាប់