កែបញ្ហាឈឺកតាមរូបមន្តធម្មជាតិ៖ តែខ្ញីទឹកឃ្មុំក្រូចឆ្មារ

អាកាសធាតុឥឡូវ ប្រែប្រួលលឿនជាងចិត្តមនុស្សទៀត ម្ដងក្ដៅម្ដងភ្លៀងអ្នកដែលមានសុខភាពរឹងមាំក៏អាចនឹងមានអាការៈមិនសូវស្រួលខ្លួនផ្ដាសាយ ហៀរសំបោរ ជាពិសេសនោះគឺអាការៈឈឺកនឹងតែម្តង។ កុំនៅទ្រាំទៀតអី មករៀនធ្វើតែខ្ញីទឹកឃ្មុំក្រូចឆ្មារ ដែល FoodBuzz នឹងមកចែករំលែកដល់អ្នកទាំងអស់គ្នាទុកធ្វើញ៉ាំនៅផ្ទះ គ្រឿងផ្សំបែបធម្មជាតិៗ​រកទិញបានគ្រប់ទីកន្លែង។

#អត្ថប្រយោជន៍ 

  • ជួយកម្ចាត់មេរោគនិងបាក់តេរីក្នុងបំពងក
  • កាត់បន្ថយការឈឺចាប់ក្នុងបំពងក 
  • កាត់បន្ថយដល់ការចង់ក្អួតចង្អោរ
  • សម្រួលដល់អាការៈតឹងច្រមុះ
  • កាត់បន្ថយភាពតាន់តឹង

#គ្រឿងផ្សំ

  • ទឹកដាំពុះ​១កែវ
  • ទឹកឃ្មុំសុទ្ធ ២ស្លាបព្រា
  • ទឹកក្រូចឆ្មារស្រស់ ២ស្លាបព្រា
  • ខ្ញីស្រស់ ១ចំំណិត

#របៀបធ្វើ

១. ច្របាច់ក្រូចឆ្មារឲ្យបាន២ស្លាបព្រា

២.ឈូសខ្ញីឲ្យល្អិតៗ

៣.ចាក់ទឹកក្ដៅពីលើខ្ញីដែលបានឈូសរួច ត្រាំវារយៈពេល ៣នាទី

៤. ដាក់ទឹកឃ្មុំនិងទឹកក្រូចឆ្មារចូលក្នុងកែវ បន្ទាប់មកស្រង់ខ្ញីចេញរួចយកទឹកខ្ញី ចាក់ចូលក្នុងកែវដែលមាន​ទឹកក្រូចឆ្មារនិងទឹកឃ្មុំ រូចកូរឲ្យរលាយចូលគ្នាជាការស្រេច៕

ប្រភព៖ Koti​ Beth

អត្ថបទគួរតែអានបន្ទាប់