មីគោកជើងមាន់៖ ម្ហូបបែបម៉ាឡេសុីកាត់ចិនដែលមិនគួររំលងមានលក់នៅហាង HKB

ហុងជីងប៉ាវ ជាហាងដែលមានលក់ម្ហូបម៉ាឡេសុីកាត់ចិនដែលបានបើកលក់មកជាង៤ឆ្នាំមកហើយ។ ម្ចាស់ហាងក៏ជាជនជាតិម៉ាឡេសុីកាត់ចិនដែរ ហើយមករស់នៅប្រទេសកម្ពុជាបានរយៈពេលជាង ២០ ឆ្នាំមកហើយ។

ម្ហូបមួយមុខដែលទទួលបានការគាំទ្រជាច្រើនមួយរយៈក្រោយនេះគឺ មីគោកជើងមាន់ ដែលជាម្ហូបបែបម៉ាឡេសុីកាត់ចិនផងដែរ។

មួយមុខនេះមើលទៅក៏ទំនង រសជាតិក៏ឆ្ងាញ់ ឈ្ងុយក្លិនគ្រឿងពីជើងមាន់ខ។ ​ចំណែកឯមីវិញ គឺលាយជាមួយគ្រឿងផ្សំ ៨ មុខដើម្បីទទួលបានរសជាតិមួយនេះ រួចក៏ដាក់ស្ពៃហើយជើងមាន់ខពីលើ! គ្រាន់តែឮ ក៏ចង់ស្រក់ទឹកមាត់ដែរ!

សម្រាប់ព័ត៌មានបន្ថែម ចូលទៅផេកហ្វេសប៊ុក HKB

HKB

  • HKB restaurant (Malaysian Cuisine) St. 59 Phnom Penh, Cambodia
  • 098692929

អត្ថបទគួរតែអានបន្ទាប់