Heekcaa សាខា Train Square ចាប់បើកដំណើរការហើយណា៎! ថែមទាំងមានភេសជ្ជៈថ្មីជាប្រភេទកាហ្វេទៀត

អ្នកដែលចូលចិត្តញ៉ាំ Cheese tea ទាំងអស់ប្រាកដណាស់ថានឹងជាប់ចិត្តជាមួយភេស្ជជៈនៅ Heekcaa ហើយថ្មីៗនេះ Heekcaa​ ក៏ទើបនឹងបើកដំណើរការសាខាថ្មីរបស់ខ្លួនដែលមានទីតាំងនៅអគារ Royal Train Square ផងដែរ។

ជាមួយគ្នានេះ ដើម្បីឲ្យភ្ញៀវមានជម្រើសកាន់តែច្រើនជាងមុននិងសម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេ Heekcaa បានចេញបញ្ជីភេសជ្ជៈថ្មីមានឈ្មោះថា Coffee by Heekcaa ដែលមានភេសជ្ជៈប្រភេទជាកាហ្វេចំនួន៦មុខមានដូចជា Americano, Iced Latte, Heekcaa Coffee Bae, Condense Milk Latte, Ice Mocha និង Ice Milky ដែលមានតម្លៃសមរម្យរួមជាមួយនិងរសជាតិឆ្ងាញ់ ថែមទាំងមានគុណភាពខ្ពស់ទៀត។

នៅក្នុងមឺនុយថ្មីនេះ FoodBuzz ចង់ណែនាំឲ្យអ្នកទាំងអស់គ្នាភ្លក្សមុនគេនោះគឺ Heekcaa Coffee Bae ដែលមានការកែច្នៃរូបមន្តថ្មីធានាថាជាប់ចិត្ត Iced Mocha មានរសជាតិឆ្ងាញ់ប្លែកពី Iced Mocha ធម្មតា និង Ice Milky ។​ ទាំងបីមុខនេះ សម្រាប់អ្នកដែលចូលចិត្តញ៉ាំកាហ្វេដឹងតែជាប់ចិត្តម៉ង។ 

ជាការចូលរួមលើកទឹកចិត្តនិងផ្ដល់ភាពងាយស្រួលដល់អតិថិជន​ Heekcaa ក៏មានការបញ្ចុះតម្លៃរហូតដល់៣០%ទៅលើគ្រប់ភេសជ្ជៈក្នុងបញ្ជីភេសជ្ជៈ Coffee by Heekcaa សម្រាប់ការកុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូនទាំងអស់។

និយាយអ៊ីចឹងនៅក្នុងខែមេសានេះដូចគ្នា Heekcaa​ ក៏នឹងធ្វើការបើកសាខាថ្មីគឺ Heekcaa IFL ដែលរួមមកជាមួយនិងការបញ្ជុះតម្លៃនិងកម្មវិធីពិសេសៗជាច្រើនទៀតផងដែរ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែមអ្នកទាំងអស់គ្នាអាចតាមដានក្នុង Facebook Page, Heekcaa Cambodia ផ្ទាល់ ឬក៏ទំនាក់ទំនងទៅកាន់លេខ 077 333 357​ ៕

**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz 

Heekcaa Cambodia

អត្ថបទគួរតែអានបន្ទាប់