Happy Family BBQ & Soup Suki បើកដំណើរការជាថ្មី នៅទីតាំងថ្មី ជាមួយតម្លៃពិសេសេ

សម្រាប់អ្នកចូលចិត្តញ៉ាំអាហារប៊ូហ្វេ មានអាហារចម្រុះច្រើនមុខ និងល្អចំពោះសុខភាព FoodBuzz មានដំណឹងល្អមួយចង់ជម្រាបជូនទាំងអស់គ្នាគឺថា ភោជនីយដ្ឋាន Happy Family BBQ & Soup Suki បានបើកដំណើរជាថ្មីហើយ តែនៅទីតាំងថ្មី ដែលស្ថិតនៅលើផ្លូវជាតិលេខ៦A ម្តុំរង្វង់មូលព្រហ្មបាយ័ន។

ដើម្បីជាការអបអរនូវការបើកលក់ជាថ្មីនេះ Happy Family BBQ & Soup Suki ក៏មានការបញ្ចុះតម្លៃពិសេសផងដែរ ដោយនៅសល់ត្រឹមតែ១១.៩៩ដុល្លារប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ទីធ្លានៅទីតាំងថ្មីក៏រឹតតែធំទូលាយជាងមុន ងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការទទួលទានអាហារបែបប៊ូហ្វេលក្ខណៈគ្រួសារ ឬមិត្តភក្តិបានយ៉ាងមានផាសុកភាព។

ចំពោះអាហារដែលមានបម្រើនៅទីនេះ សុទ្ធតែជាអាហារស្រស់ៗថ្មីៗ ល្អចំពោះសុខភាព និងមានរសជាតិឈ្ងុយឆ្ងាញ់ អមដោយសេវាកម្មល្អ និងលឿនរហ័សផងដែរ។ និយាយពីជម្រើសអាហារវិញ គឺមានច្រើនមុខមែនទែន ទាំងប្រភេទស៊ុប សាច់អាំង និងអាហារឆ្អិនស្រាប់ បែបអាស៊ី និងអឺរ៉ុប ព្រមជាមួយបង្អែម និងផ្លែឈើទៅតាមរដូវកាល។ ជាមួយនឹងតម្លៃសមរម្យ អ្នកអាចរីករាយនឹងអាហារមួយពេលដោយសេរី។ 

  • ទីតាំង ៖ ផ្លូវជាតិលេខ៦A ចម្ងាយប្រហែល៥០០ម៉ែត្រពីរង្វង់មូលព្រហ្មបាយ័ន (ទល់មុខធនាគារ ABA ជ្រោយចង្វារ)  https://goo.gl/maps/U8GJJrz3kcutKisQ7.
  • លេខទំនាក់ទំនង ៖ 017 676 889/ 085 685 899/ 097 68 68 962
  • ម៉ោងបើក ៖ ៤ល្ងាច - ១០យប់

អត្ថបទគួរតែអានបន្ទាប់