Habit Burger បានហោះហើរពីទឹកដីកាលីហ្វ័រញ៉ាមកដល់ប្រទេសកម្ពុជាហើយ !

សួស្ដីហ្វេនៗ Foodbuzz ទាំងអស់គ្នា! ពួកយើងមានព័ត៌មានដ៏រំភើបមួយមកប្រាប់អ្នកទាំងអស់គ្នានៅថ្ងៃនេះ។ នោះគឺ “Habit Burger” ទីបំផុតបានបើកទីតាំងដំបូងរបស់ខ្លួននៅកម្ពុជាហើយ!

ចុះ Habit Burger មានអ្វីពិសេស? ដើម្បីជាកិច្ចចាប់ផ្តើម Habit Burger គឺជាហាងប៊ឺហ្គឺរពី Santa Barbara រដ្ឋកាលីហ្វ័រញ៉ាដែលបានដំណើរការអស់រយៈពេលជាង ៥០ ឆ្នាំ (ចាប់តាំងពីឆ្នាំ ១៩៦៩) មកម្ល៉េះ។ ដូច្នេះនៅពេលនិយាយបទពិសោធន៍ការចម្អិនប៊ឺហ្គឺររសជាតិឆ្ងាញ់បែបអាមេរិក អ្នកទាំងអស់គ្នាអាចជឿទុកចិត្តលើពួកគេបាន រសជាតិមិនអាចបំភ្លេចបានទេ​គឺថាឆ្ងាញ់ជាប់មាត់តែម្តង​។

លក្ខណៈពិសេសមួយទៀតរបស់ Habit Burger គឺប៊ឺហ្គឺរប្រចាំត្រកូលហើយក៏ជាប៊ឺហ្គឺរទទួលបានពានរង្វាន់នោះគឺ “Charburgers” ដែលត្រូវបានផ្សំឡើងពីសាច់គោសុទ្ធ 100% និង អាំងលើអណ្តាតភ្លើងធ្យូងក្តៅបង្កើតបានជាក្លិនឈ្ងុយប្លែកមួយកម្រិត។ 

អតិថិជន ដែលជាអ្នកមានឱកាសភ្លក់រសជាតិរបស់វាបាននិយាយថាសាច់គោរបស់ Habit Burger ក្រាស់ មិនស្ងួត មិនខ្សោះ ហើយមានរសជាតិឆ្ងាញ់ចូលគ្នាឥតខ្ចោះជាមួយ ខ្ទឹមបារាំង caramelized onions និងគ្រឿងផ្សំផ្សេងទៀតដែល ជារសជាតិបែបអាមេរិកពិតៗ ហើយមិនងាយរកបាននៅហាងប៊ឺហ្គឺរផ្សេងទៀតឡើយ មានតែមួយគត់នៅទីនេះ​ ។

ក្រៅពី Charburgers របស់ពួកគេ មិត្តទាំងអស់គ្នាក៏គួរសាកភ្លក់ សាំងវ៉ិចប្រចាំហាង សាឡាដស្រស់ៗនិង Side Dish ឆ្ងាញ់ៗផ្សេងទៀតផងដែរ!

Habit Burger Cambodia ដែលនាំមកជូនអ្នកដោយក្រុមហ៊ុនកម្ពុជាតេលាខូអិលធី គឺជាយីហោអន្តរជាតិទី ២ របស់ Habit Burger បន្ទាប់ពីប្រទេសចិន។ ដូច្នេះកុំភ្លេចមកសាកល្បងនិងក្លាយជាភ្ញៀវទីមួយនៃហាងប៊ឺហ្គឺរថ្មីនេះពីរដ្ឋកាលីហ្វ័រញ៉ាខាងត្បូង ដែលមិនងាយរកនៅក្នុងប្រទេសផ្សេងៗឡើយ។

Habit Burger Cambodia

  • The Habit Burger , Toul Kork, Kim Il Sung Blvd, Phnom Penh, Cambodia

អត្ថបទគួរតែអានបន្ទាប់