ល្បីទៀតហើយ! កុំភ្លេចមកផឹកតែគុជនៅ GAGA ណា! ដែលជាប្រេន របស់ថៃបានបង្ហាញខ្លួននៅប្រទេសកម្ពុជា

បច្ចុប្បន្ននេះដោយមានការគាំទ្រពីសំណាក់យុវវ័យយ៉ាងសន្ធឹកសន្ធាប់ ទីផ្សារតែទឹកដោះគោមានការរីកលូតលាស់យ៉ាងខ្លាំងក្លា។ ទោះបីជាហាងតែគុជបើកយ៉ាងកុះករ តែប្រេន GAGA ដែលមកពីប្រទេសថៃមួយនេះ បានច្នៃភេសជ្ជៈប្លែកៗ និងការដេគ័រហាងយ៉ាងទាក់ទាញ ដែលអាចវាយលុកចូលទីផ្សារបានយ៉ាងងាយស្រួល។ 

GAGA គឺជាប្រេនតែគុជដ៏ល្បីមកពីប្រទេសថៃ ហើយមិនត្រឹមតែប៉ុណ្ណោះ បានបង្កើតនូវប្រភេទទឹកផ្លែឈើ ប្រភេទ Mousse-On-Top និងប្រភេទកាហ្វេបន្ថែមទៀតដើម្បីផ្គាប់ចិត្តអតិថិជនជាពិសេស។​​

ជាមួយភេសជ្ជៈដែលមានលក់នៅ GAGA គឺថារសជាតិឆ្ងាញ់ខុសប្លែកពីគេ​ មិនថាប្រភេទភេសជ្ជៈមួយណាទេ គឺឆ្ងាញ់ទាំងអស់​។  

ភេសជ្ជៈនីមួយៗសុទ្ធតែបានផ្សំឡើងពីគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់មិនថារសជាតិ  និងរូបរាងគឺមានភាពយ៉ាងស្រស់ស្អាតឥតខ្ចោះក្នុងកែវនីមួយៗ ដើម្បីផ្តល់ជូនអតិថិជននូវរសជាតិ ក៏ដូចជាតម្លៃផងដែរ​​ ។

បើចង់ដឹងថាភេសជ្ជៈនៅទីនេះទំនងប៉ុនណានោះ សាកមកមើលតែទឹកដោះគោប្រភេទ GAGA Overload ដែលបានណែនាំផ្ទាល់ពីហាង GAGA តែម្ដង គឺជាតែទឹកដោះគោមាន ​Topping ដល់ទៅ 4 មុខក្នុងកែវតែមួយ។  

Topping ទាំងនោះមានដូចជាប្រភេទ GAGA Pearls, Honey Drops, Grass Jelly និង Egg Pudding ។  គិតទៅបើអ្នកទាំងអស់គ្នាកុម្ម៉ងមួយកែវនេះប្រាកដជាចំណេញតែម្ដង ហើយបើអ្នកចូលចិត្តញ៉ាំគុជគឺមិនគួរមើលរំលងប្រភេទ GAGA Overload មួយនេះទេ ។

មិនត្រឹមតែភេសជ្ជៈមួយមុខនេះទេ  ពួកគាត់ក៏មានភេសជ្ជៈផ្សេងៗទៀត​ ដែលមានរសជាតិឆ្ងាញ់និងរូបរាងស្រស់ស្អាតជាច្រើនទៀត ដូចជា ប្រភេទ Sunrise, ប្រភេទ The Forest និង ប្រភេទ Thai Milk Tea ជាដើម ។

ប៉ុន្តែប្រភេទតែទឹកគោបែបថៃ (Full-Flavored Thai Milk Tea) នេះខុសពីតែនៅហាងផ្សេងៗត្រង់ថា​ មានបន្ថែមប្រភេទ​ Thai Tea Mousse នៅពីលើធ្វើអោយរសជាតិតែនេះឈ្ងុយឆ្ងាញ់មួយកម្រិតទៀតនៅពេលពិសាជាប់ជាមួយប្រភេទ​ Foam នៅលើមាត់ដែលពិសេសសម្រាប់អ្នកចូលចិត្តប្រភេទ Foam ។​

អញ្ជឹងនៅចាំអីទៀត កុំភ្លេចមកសាកប្រភេទតែគុជទឹកដោះគោនៅ GAGA ឥលូវនេះ ហើយពួកគាត់មាន Reward System ជា Stamp Card នៅពេលអ្នកទិញភេសជ្ជៈមួយកែវដែលមានតម្លៃចាប់ពី $2 ឡើងទៅនៅហាងផ្ទាល់នឹងបានត្រាមួយ ហើយអ្នកទាំងអស់គ្នានឹងទទួលបានភេសជ្ជៈអាថ៍កំបាំងទំហំ M ពីហាង GAGA នៅពេលសន្សំបាន 10 ត្រា។​ 

 

GAGA • Attitude In A Cup Cambodia

អត្ថបទគួរតែអានបន្ទាប់