Fortune ភីហ្សាពី Pezzo ៖ រសជាតិថ្មីសម្រាប់ពិធីចូលឆ្នាំចិនធានាថាភ្លែកមាត់ញ៉ាំហើយសំណាងល្អតែម្តង

ធ្មេចបើកៗ! ជិតដល់ចូលឆ្នាំ​ចិនទៀតហើយ សំខាន់ថ្មីៗនេះឮថា Pezzo Pizza ទើបតែបញ្ចេញជាមួយនិងភីហ្សារសជាតិថ្មីមួយទៀតហើយដែលធានាថាប្លែកហើយឆ្ងាញ់ដាច់គេតែម្តង ពិសេសសម្រាប់រដូវកាលចូលឆ្នាំចិននេះ។

ភីហ្សាថ្មីនេះមានឈ្មោះថា Fortune Pizza ដែលជាភីហ្សានាំសំណាង ញ៉ាំមួយម៉ាត់សំណាងពេញមួយឆ្នាំតែម្តងណា៎។​ សំខាន់ភីហ្សាថ្មីមួយនេះមានរសជាតិប្លែកខ្លាំងពីភីហ្សាដ៏ទៃជាមួយសាច់មាន់ប្រឡាក់ដែលយកមកធ្វើជាថប់ភីង។​ តែមិនមែនប្រឡាក់គ្រឿងធម្មតាទេណា៎ គឺប្រឡាក់ជាមួយគ្រឿងផ្សំដែលមានលាយជាមួយនិងក្រូចក៏ដូចជាចំណិតផ្លែប៉េសពីលើភីហ្សាយ៉ាងច្រើនទៀតផង។​

បើនិយាយពីឈីសវិញមួយម៉ាត់ៗណាក៏ឈីសហ្សីដែរ ឆ្ងាញ់សាហាវទ្វេរដងតែម្តង។​ ភីហ្សាខ្នាតធំទាំងមូលមាន ៦ ចំណិតតម្លៃត្រឹមតែ​ ១៥.៩៩ ដុល្លាតែប៉ុណ្ណោះ។ បើទិញជាឈុតគឺរឹតតែចំនណញដោយមាន ភីហ្សាខ្នាតធំ៦ចំណិត  ភីហ្សាខ្នាតកណ្តាលមួយ ស្លាបមាន់៦ដុំ ក៏ដូចជា ទឹកក្រូចផេបស៊ី១លីត្រកន្លះមួយដប ​ ដែលមានតម្លៃត្រឹមតែ ២៥.៨៨ ដុល្លារ ជាពិសេសនោះគឺ លោកអ្នកនឹងទទួលបានអាំងប៉ាវមួយទៀតផង រកណាបាន! មានតែនៅ Pezzo Pizza តែប៉ុណ្ណោះ។

កុំភ្លេចណា៎! អ្នកទាំងអស់គ្នាអាចទៅសាក Fortune Pizza នៅគ្រប់សាខារបស់ Pezzo Pizza ទាំងអស់ចាប់ពីថ្ងៃនេះតទៅ។ ឬក៏អាចកុម្ម៉ង់តាមកម្មវិធីដឹកជញ្ជូន foodpanda, NHAM24, BLOC និង Muuve បានផងដែរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 023​ 222 115 ឬចូលទៅកាន់ហ្វេសប៊ុកផេក Pezzo Pizza Cambodia ៕ 

Pezzo Pizza

អត្ថបទគួរតែអានបន្ទាប់