បានភ្លក្ស បានដឹងឆ្ងាញ់! អាហារសម្រន់ប្លែកៗទាំង៧មុខដែលអាចកុម៉្មង់បានតាម foodpanda

សម្រាប់អ្នកដែលធ្លាប់កុម៉្មង់ម្ហូបទៅញ៉ាំតាម foodpanda សុទ្ធតែដឹងហើយថានៅលើកម្មវិធីមួយនេះ មានម្ហូបជាច្រើនមុខ ច្រើនប្រភេទសឹងតែរាប់មិនអស់។ ក្នុងនោះដែរអ្នកទាំងអស់គ្នាច្បាស់ជាឃើញមុខម្ហូបប្លែកៗ តែអត់ហា៊នកុម៉្មង់ព្រោះខ្លាចអត់ឆ្ងាញ់ មែនអត់? អ៊ីចឹងថ្ងៃនេះ FoodBuzz នឹងធ្វើការណែនាំអាហារសម្រន់ឆ្ងាញ់ៗ ប្លែកៗពីហាងទាំង៧ ដែលធ្វើការកុម៉្មង់តាម foodpanda

  • Sor’s Cheese Corn Dog​​​​​​​​​​​

តូបអាហារ Sor’s Cheese Corndog មានលក់អាហារសម្រន់ប្រភេទជាសាច់ក្រកចង្កាក់ បំពងជាមួយម្សៅ លាយជាមួយឈីស ក៏ដូចជាទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ជាច្រើនមុខ។ មិនត្រឹមតែប៉ុណ្ណោះតូបអាហារមួយនេះមានសាខាជាច្រើនកន្លែងនៅទីក្រុងភ្នំពេញ និងនៅទីក្រុងសៀមរាបផងដែរ។ សម្រាប់តម្លៃវិញគឺចាប់ពី 0.75$ ឡើងទៅ ដែលអាចធ្វើការកុម៉្មង់តាមកម្មវិធី foodpanda បានណា។ ដឹក Free ហើយ លឿនទាន់ចិត្តទៀត!

  • Deluxe Chicken

សម្រាប់អ្នកដែលចូលចិត្តញ៉ាំមាន់ដឹងតែជាប់ចិត្តជាមួយហាង Deluxe Chicken ម៉ង់។ ចូលមើលក្នុង foodpanda ទៅ Deluxe Chicken មានមាន់បំពងឆ្ងាញ់ៗជាច្រើនជម្រើស រួមទាំងមានប៊ឺហ្គឺរ និងអាហារសម្រន់ឆ្ងាញ់ផ្សេងទៀតផងដែរ។

  • Vanna Takoyaki

តូបអាហារសម្រន់បែបជប៉ុន Vanna Takoyaki មានសាខាជាច្រើននៅក្នុងទីក្រុងភ្នំពេញ ហើយអ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់បានពី foodpanda ដោយរង់ចាំតែ15នាទីប៉ុណ្ណោះបានញ៉ាំហើយ។ Vanna Takoyaki មានស្នូលឆ្ងាញ់ៗជាច្រើនដូចជា ស្នូលឈីស ស្នូលមឹក ស្នូលបង្គារ ស្នូលក្ដាម និងស្នូល Hotdog ជាដើម។​

  • នៅនៀក សាច់អាំងបែបចិន

ឈ្មោះហាងដូចជាប្លែកបន្តិច! ប៉ុន្តែហាង នៅ​នៀក សាច់អាំងបែបចិន មានអាហារបែបចិន រសជាតិដើមឆ្ងាញ់ៗជាច្រើន​ ហើយអ្វីដែល FoodBuzz ចង់ណែនាំនោះគឺ សាច់អាំង ហ្នឹងតែម្តង។ 

  • Mr. Falafel Halah

ធ្លាប់បានសាកអាហារបែបអារ៉ាប់ម្តងនៅ? បើអត់ទាន់ធ្លាប់ទេ អាចកុម៉្មង់ពីហាង Mr.Falafel halal បាន។ និយាយពីរសជាតិវិញ ដឹងតែឆ្ងាញ់ប្លែកមាត់មិនខានទេ ហើយសម្រាប់មុខម្ហូបដែល FoodBuzz ចង់ឲ្យអ្នកទាំងអស់គ្នាសាកភ្លក្សមុនគេនោះគឹ Wrap Falalel

  • បាល់មូលស្រួយ

បាល់មូលស្រួយ ជាតូបអាហារសម្រន់មួយប្រភេទដែលកំពុងទទួលបានការគាំទ្រខ្លាំង និងបានពង្រីកសាខាជាច្រើនកន្លែងនៅក្នុងទីក្រុងភ្នំពេញ។ បាល់មូលស្រួយ ជាអាហារសម្រន់បែបបំពងស្រួយៗ ញ៉ាំជក់មាត់ រសជាតិដំឡូង​ 2 ប្រភេទគឺ​ពណ៌ស្វាយ និងពណ៌លឿង។ 

  • Maju K

ឆ្ងាញ់ៗហើយ អនាម័យល្អទៀត​ រកណាបាន! Maju K មានលក់ទាំងម្ជូស្រស់ ម្ជូត្រាំ ជាមួយនឹងអំបិលឆ្ងាញ់ៗជាច្រើនមុខ ហើយសម្រាប់ការវិចខ្ចប់វិញ ក៏មើលទៅគួរឲ្យទាក់ទាញផងដែរ។ ក្រៅពីម្ចូ ហាង Maju K ក៏មានលក់ជាភេសជ្ជៈ ក៏ដូចជាអាហារសម្រន់ឆ្ងាញ់ជាច្រើនទៀតផងដែរ។ 

ម៉េចដែរអាហារសម្រន់ពីហាងទាំង៧ខាងលើនេះ? ចង់ញ៉ាំមួយណាជាងគេ? តោះៗ! ទាញទូរស័ព្ទកុម្ម៉ង់ពី foodpanda ឥឡូវនេះម៉ងទៅ។ សំខាន់ដឹក free ហើយសេវាកម្មលឿនទៀត! ពិសេសជាងនេះ អ្នកទាំងអស់គ្នាក៏អាចប្រើប្រូម៉ូកូដ FOODBUZZ12 ដើម្បីទទួលបានការបញ្ចុះតម្លៃ 3$ សម្រាប់ការកុម៉្មង់លើកដំបូងផងដែរ៕

អត្ថបទគួរតែអានបន្ទាប់