អស្ចារ្យម្ល៉េះ! foodpanda នាំយកទាំងអាហារ និងរង្វាន់យ៉ាងច្រើនជូនដល់អ្នកប៉ោយប៉ែត

foodpanda ដែលមានភាពល្បីល្បាញនៅទីក្រុងភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា ហើយត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដឹកជញ្ជូនអាហារយ៉ាងរហ័សទាន់ចិត្តនោះបានមកដល់ក្រុងប៉ោយប៉ែតហើយ ម្យ៉ាងវិញទៀតលើសពីក្រុមហ៊ុនដឹកជញ្ជូនអាហារដោយ foodpanda ក៏បានពង្រីកបន្ថែមសេវាកម្ម។ Pick-Up ទៅយកអាហារខ្លួនឯងក្នុងរយៈពេល 15 នាទី និងសេវាកម្មកុម្ម៉ង់ទិញតាមហាងទំនិញផ្សេងៗ។ ដោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជន នាថ្ងៃទី​ 9 ខែកុម្ភៈ ឆ្នាំ 2021។

foodpanda នឹងធ្វើការឈានជើងចូលក្នុងទឹកដីប៉ោយប៉ែតជាលើកទីមួយ ដើម្បីផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនអាហារនេះជូនដល់បងប្អួននៅខេត្តប៉ោយប៉ែត។ គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបើកសម្ពោធថ្មីនេះ foodpanda មានការផ្ដល់ជូនយ៉ាងច្រើនជូនដល់អ្នកប៉ោយប៉ែតទាំងអស់គ្នាដូចជា៖

  • ការដឹកជញ្ជូនយ៉ាងឆាប់រហ័ស
  • ការបញ្ចុះតម្លៃ 50% រហូតដល់ $3 សម្រាប់ការកម្ម៉ង់ចាប់ពី $4 ឡើងទៅ ដោយប្រើប្រាស់កូដ HELLOPPT និងការបញ្ចុះតម្លៃបន្ថែមជាច្រើនទៀត។

លើសពីនេះហាងអាហារ ល្បីៗ ប្រចាំក្រុងប៉ោយប៉ែតក៏មាននៅលើ foodpanda ដែរដូចជា៖ 

  • The Pizza Company
  • Pokis Milk Tea
  • Korean Seoul BBQ
  • Memory Coffee
  • CEN CHA

មិនត្រឹមតែប៉ុណ្ណោះសម្រាប់អ្នកប៉ោយប៉ែតដែលជាអតិថិជនថ្មីទាំងអស់នឹងមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនដូចជា៖ 

  • ទូរស័ព្ទ iPHONE 12 Pro ចំនួន១រង្វាន់
  • JBL Go 2​ ចំនួន២រង្វាន់
  • នាឡិកាដៃ Mi Band 5 ចំនួន៣រង្វាន់

គួរបញ្ជាក់ផងដែរថា ការចាប់រង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី 9 ខែកុម្ភៈ រហូតដល់ ថ្ងៃទី 9 ខែមីនា ឆ្នាំ 2021 សរុបមួយខែពេញតែម្តង។ អុីចឹង កុំភ្លេចដោនឡូតកម្មវិធី foodpanda ផងណា ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់។

យោងតាមលោក ដេវីដ លី នាយកគ្រប់គ្រង់ប្រចាំប្រទេស របស់ក្រុមហ៊ុន ឌីលីវេរី ហេរ៉ូ (ខេមបូឌា) ឯ.ក ​បានមានប្រសាសន៍ថា   ៉៉យើងពិតជាមានក្តីរីករាយខ្លាំងណាស់ ដែលក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (ខេមបូឌា) ឯ.ក​ ឬហៅថា ហ្វូតផេនដា(foodpanda) បានពង្រើកអាជីវកម្មរបស់ខ្លួនដោយបើកសាខាថ្មី នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ។ ដោយផ្អែកលើនិន្នាការទីផ្សារបច្ចុប្បន្នក្រុមហ៊ុនយើងបាននាំមកនូវបច្ចេកវិទ្យាថ្មីចូលមកប្រទេសកម្ពុជា ក៏ដូចជាបទពិសោធន៍ថ្មីផងដែរ​ជូនដល់អតិថិជនទាំងអស់ក្នុងការកុម្ម៉ងអាហារដែលខ្លួនចូលចិត្តពីហាងនានា តាមកម្មវិធី foodpanda។  ៉

មិនត្រឹមតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងក្លានៅក្មុងប្រទេសកម្ពុជាតែប៉ុណ្ណោះទេ foodpanda ក៏ជាកម្មវិធីកុម្ម៉ងអាហារឆ្លាតវៃនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ៕  

អត្ថបទគួរតែអានបន្ទាប់