ទាយមើលថាមានអ្វីថ្មី និងប្លែកនៅគ្រួសារ លតឆា នំគូឆាយ ផ្លូវវត្តបូរ៍?

ដូចទៅនឹងឈ្មោះហាង គ្រួសារ លតឆា នំគូឆាយ ផ្លូវវត្តបូរ៍ ពួកគេល្បីឈ្មោះទៅលើរសជាតិលតឆា និងនំគូឆាយដ៏មានឱជារសរបស់ពួកគេ។ ជាពិសេសរសជាតិឆ្ងាញ់ពិសេសរបស់ទឹកជ្រលក់ដែលញ៉ាំជាមួយចំណីអាហារទាំងនេះ។ អត់ភ័យខ្លាចគ្មានកន្លែងអង្គុយ ដោយសារល្បីមនុស្សច្រើនអីនោះឡើយ ព្រោះថាមានសាខាច្រើនណាស់នៅសៀមរាបនេះ ហើយល្បីឈ្មោះជាងគេគឺសាខាវត្តបូរ៍ហ្នឹងតែម្ដង។

ថ្មីៗនេះ សាខាវត្តបូរ៍នេះមានចេញនូវមុខម្ហូបថ្មី។ ជាលើកទី ១ ហើយដែលពួកគេបញ្ចូលមុខម្ហូបថ្មីទៅក្នុងម៉ឺនុយ និងផ្លាស់ប្ដូរម៉ោងបើកទៅម៉ោង 6 ព្រឹក ដល់ម៉ោង 10 យប់។ អ្នកអត់បាច់ភ័យថាអស់ ឬ ចាំរហូតដល់ថ្ងៃត្រង់ទើបបានញ៉ាំនោះឡើយ។

ជាមួយនឹងអាហារពេលព្រឹកនៅ គ្រួសារ លតឆា នំគូឆាយ ផ្លូវវត្តបូរ៍ មានដូចជា ស៊ុបលត បាញ់ស៊ុង បាយស្រូបសាច់ជ្រូក ឆៃយ៉ និងឌីមស៊ាំជាច្រើនមុខទៀត។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ ឈុតឌីមស៊ាំ មានគ្រប់ពេល មិនមែនមានតែពេលព្រឹកនោះឡើយ។ 

មុខអាហារថ្មីទាំងនេះ មានតែនៅសាខា គ្រួសារ លតឆា នំគូឆាយ ផ្លូវវត្តបូរ៍ តែប៉ុណ្ណោះ។ ចំណែកឯតម្លៃវិញគឺសមរម្យ។ ពិសេសៗបែបនេះ រំលងម៉េចកើត!

គ្រួសារ លតឆា នំគូឆាយ ផ្លូវវត្តបូរ៍ - Family Rice Noodles and Chive Cakes

  • Street 25, Wat Bo Road Siem Reap Cambodia (Old location of ARTillery)

អត្ថបទគួរតែអានបន្ទាប់