គុយទាវពងទាយាយវ៉ែនតា​ម្តុំផ្សារទួលទំពូងល្បីឆ្ងាញ់លក់ដាច់ញាប់ដៃញាប់ជើង

អ្នករស់នៅម្តុំទួលទំពូងមួយចំនួនធំប្រហែលជាស្គាល់ អ៊ុំស្រី ​អេ សុចិន្តា ដែលជាម្ចាស់ហាងគុយទាវពងទាយាយវ៉ែនតាហើយដោយសារ រសជាតិមីពងទា និងគុយទាវពងទា ដែលធ្វើឡើងដោយអ៊ុំស្រីផ្ទាល់ជាមួយទឹកស៊ុបដ៏មានឱជារសធ្វើឲ្យទីតាំងលក់ មី និង គុយទាវមួយនេះល្បីឈ្មោះជាង១០ឆ្នាំមកហើយ។

ជាមួយគ្នានេះហាងរបស់អ៊ុំស្រីមានប្រភេទសាច់ជាច្រើនមុខទៀតផងដែរដូចជា សាច់​គោ សាច់ជ្រូក គ្រឿងក្នុង ប្រហិតដែលពិសេសជាងគេនោះគឺពោះវៀនញាត់ពងទាចំហុយ។

ជាមួយទឹកស៊ុប​មីដែលធ្វើផ្ទាល់ដៃនិងប្រភេទសាច់ទាំងនេះឯងទើបធ្វើឲ្យហាងគុយទាវពងទាយាយវ៉ែនតាល្បីល្បាញមកទល់សព្វថ្ងៃ និងទទួលបានការសរសើរមិនដាច់ពីមាត់។ ចឹងហើយកុំចាំយូរទាំងម៉ូយចាស់ ម៉ូយថ្មី ទាំងឡាយអាចមកសាកភ្លក់មីស៊ុប គុយទាវស៊ុប នៅហាងគុយទាវពងទាយាយវ៉ែនតា​បាន។

គុយទាវពងទាយាយវ៉ែនតា-Egg noodles

អត្ថបទគួរតែអានបន្ទាប់