ប្រើគ្រឿងផ្សំតែ៥មុខ​ ក្នុងការធ្វើទឹកក្រឡុកផ្លែស្រកានាគ រសជាតិផ្អែមឆ្ងាញ់បែបធម្មជាតិៗ

ទឹកក្រឡុកនេះមិនត្រឹមតែមានពណ៍ផ្កាឈូកចាស់សា្អតហើយ វាក៍ល្អចំពោះសុខភាពយើងផងដែរ។ របៀបធ្វើទឹកក្រឡុកផ្លែស្រកានាគនេះងាយស្រួលធ្វើណាស់ ហើយអ្វីដែលពិសេសនោះគឺត្រូវការគ្រឿងផ្សំតែ៥ មុខតែប៉ុណ្ណោះ។ អ្វីដែលរឹតតែល្អនោះគឺទឹកក្រឡុកនេះគ្មានជាតិស្ករច្រើន គ្មានជាតិទឹកដោះគោនិង gluten នោះទេ។​

#គ្រឿងផ្សំ

  • ស្រកានាគ ២ផ្លែ
  • ចំណិតផ្លែម្នាស់ ១៤០ក្រាម
  • ចំណិតផ្លែស្វាយទុំ ៧០ក្រាម
  • ចេក ១​ផ្លែ
  • ទឹកកកដុំតូចៗ

#របៀបធ្វើ

  • ចិតសំបកផ្លែម្នាស់ឲ្យស្អាត ជាស្នូលមា្នស់ចេញ កាត់មា្នស់ជាដុំតូចៗល្មម
  • ចិតសំបកផ្លែស្វាយ រួចកាត់សាច់ស្វាយជាដុំតូចៗល្មម
  • ចិតស្រកានាគទាំង ២ ផ្លែរួចហាន់ជាដុំតូចៗល្មម
  • រៀបចំម៉ាស៊ីនក្រឡុករបស់អ្នករួចរាល់ ដាក់ទឹកកក ចំណិតផ្លែស្វាយ ចំណិតម្នាស់ ចំណិតផ្លែស្រកានាគ និងចេកចូលក្នុងម៉ាស៊ីនក្រឡុក។
  • ក្រឡុកទាល់តែម៉ដ្តល្អប្រហែលមួយនាទី អ្នកអាចបន្ថែមទឹកបានប្រសិនជាវាខាប់ពេកជាការស្រេច​។​ 

ទឹកក្រឡុកចេញមកមានពណ៍ស្អាតតែម្តង ឡើងផ្កាឈូកចាំង! ទឹកក្រឡុកផ្លែស្រកានាគផ្អែមល្មម ចេញពីផ្លែឈើពិតៗ។​ ចាំសាកធ្វើញ៉ាំនៅផ្ទះទាំងអស់គ្នាទៅណា៎៕ 

ប្រភព៖ acouplecooks

អត្ថបទគួរតែអានបន្ទាប់