ហាងនំ dOT : បង្កើតឡើងសម្រាប់អ្នកចូលចិត្តនំ Cheesecake

បើអ្នកទាំងអស់គ្នាចូលចិត្តញ៉ាំឬក៏ចង់ទិញនំ Cheesecake ជូនអ្នកជិតដិតបង្ហាញពីអារម្មណ៏ពិតក្នុងចិត្តជំនួសផ្កា ថ្ងៃនេះពួកយើងមានហាងនំ dOT មកណែនាំឲ្យស្គាល់។ បានឃើញឈ្មោះហាង ដូចជាប្លែកចិត្តតិចហើយត្រូវអត់ឈ្មោះ dOT គឺយកមកពីពាក្យដុតដែលជាពាក្យខ្មែរយើងផ្ទាល់។ ចំពោះគ្រឿងផ្សំវិញ ពួកគេប្រើនូវផលិតផលដែលមានគុណភាពល្អៗ ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យនំ Cheesecake នៅ dOT មានរសជាតិឆ្ងាញ់ប្លែកដែរ។ 

នៅ dOT មានរសជាតិនំ Cheesecake ៥​រសជាតិឲ្យរើសដូចជា Classic Brunt Cheesecake (20$/នំ), Matcha Burnt Cheesecake (23$/នំ), Dark Chocolate Burnt Cheesecake (23$/នំ), Earl Grey Brunt cheesecake (23$/នំ), និង Salted Egg Brunt Cheesecake (23$/នំ)។ តែបើចង់សាកសិនអត់ចង់ទិញនំទាំងមូល dOT ក៏មានជា tasting box ដែលមាននំ Cheesecake 3 ចំណិតដែលមានរសជាតិ Classic Brunt Cheesecake, Matcha Burnt Cheesecake និង Dark Chocolate Burnt Cheesecake ដែលសុទ្ធតែជារសជាតិលក់ដាច់ប្រចាំហាង ដោយមានតម្លៃ១៥$ក្នុង១ប្រអប់តែបើទិញ២ប្រអប់អស់ត្រឹមតែ១៨$តែប៉ុណ្ណោះ។

សម្រាប់ពួកយើងផ្ទាល់ បន្ទាប់ពីបានសាកញ៉ាំ Tasting box ហើយរសជាតិដែលជាប់ចិត្តគឺ Matcha Burnt Cheesecake តែបើអ្នកទាំងអស់ចូលចិត្តរសជាតិបែបឈីសៗ ប្រាកដជាដក់ចិត្តមិនរួចជាមួយរសជាតិរបស់ Classic Brunt Cheesecake ព្រោះថាសាច់នំទន់គ្រាន់តែដាក់ចូលមាត់រលាយតែម្ដងហើយឈ្ងុញក្លិន Cheese ជាប់មាត់។ សម្រាប់ការកុម៉្មុងអ្នកទាំងអស់គ្នាអាចទំនាក់ទំនងតាម​ Facebook ផេក ឬតាម Instargram របស់ហាង។

ដោយសារតែនំ Cheesecake ខាងហាងដុតថ្មីៗនិងចំនួនមានកំណត់ដូចនេះត្រូវកុម៉្មុងមុន២ថ្ងៃណ៎ា ត្រូវចាំយូរតិចមែនតែមិនខកចិត្តទេ ព្រោះថានំ Cheesecake ពីហាង dOT ឆ្ងាញ់ហើយបើការវិចខ្ចប់ក៏ស្អាតទៀត មានទាំងសំបុត្រសរសេរដោយដៃឲ្យទៀតហ្ន៎៕​

dOT Bakery

អត្ថបទគួរតែអានបន្ទាប់