តោះ! មកធ្វើសាច់គោឆាបែបកូរ៉េ Bulgogi ងាយៗ លឿនៗជាមួយដារ៉ូល្បីខាងញ៉ាំ Mukbang លើ TikTok!

Bulgogi ជាម្ហូបកូរ៉េមួយមុខដែលជនជាតិកូរ៉េនិយម ហើយក៏មានអ្នកចូលចិត្តញ៉ាំជាច្រើននៅខ្មែរយើងដែរ។ តាមពិតទៅ Bulgogi មានភាពងាយស្រួលក្នុងការធ្វើ ចំណាយពេលក៏តិចដែរហើយឆ្ងាញ់ទៀត! ចឹងតោះថ្ងៃនេះ Mukbang TikToker ដារ៉ូ​ នឹងចែករំលែកពីរបៀបធ្វើ Bulgogi សម្រាប់ធ្វើញ៉ាំពេលជួបជុំជាមួយមិត្តភក្តិ ឬគ្រួសារ!

#គ្រឿងផ្សំ 

១. សាច់គោចំណិតស្ដើងៗ (៤០០ក្រាម)

២. ម្ទេសម៉ត់ (៤០ក្រាម)

៣.​ ស្ករ (២ស្លាបព្រាបាយ)

៤. ខ្ទឹមសចិញ្រ្ចាំ (៤កំពិស)

៥. ស្រាអង្ករចម្អិនម្ហូប (១ស្លាបព្រាបាយ)

៦. ទឹកសុីអុីវ  (៣ស្លាបព្រាបាយ) 

៧. ម្រេច 

៨. ខ្ទឹមបារាំងហាន់ហើយមួយផ្លែ

៩. ប្រេងឆា

១០. គល់ខ្ទឹម

#របៀបធ្វើ

១. លាយម្ទេសម៉ត់ ស្ករ ខ្ទឹមសចិញ្រ្ចាំ ស្រាចម្អិនអាហារ ទឹកសុីអុីវ ម្រេច ចូលគ្នាឲ្យសព្វ

២. ពេលកូរសព្វ ដាក់ខ្ទឹមបារាំងចូល

៣. ដាក់សាច់គោចូល ហើយប្រលាក់ឲ្យចូលគ្រឿងបានល្អ

៤. ដាក់ខ្ទះឲ្យក្ដៅ ហើយដាក់ប្រេងឆាចូលបន្តិច

៥. ពេលប្រេងក្ដៅហើយ ចាក់សាច់គោចូលហើយឆាវាឲ្យឆ្អិន

៦. បន្ថែម​ម្ទេស និងគល់ខ្ទឹមដែលហាន់រួចចូល ជាការស្រេច!

តែប៉ុណ្ណឹងក៏រួចជាស្រេច! ហើយបើបាន Pepsi ញ៉ាំបណ្ដើរ ខ្លែមជាមួយ Bulgogi បណ្ដើរ មិនដឹងជាឆ្ងាញ់មាត់យ៉ាងណាទេ ចឹងពេលទិញគ្រឿងផ្សំ កុំភ្លេចទិញ​ Pepsi មកជាមួយផងណា!

អត្ថបទគួរតែអានបន្ទាប់